Header Ads

ពិតជាអាក្រក់ណាស់!! រំលោភកូនស្រីជិត ១០០០ដង ចុងក្រោយត្រូវទទួលទោសរយះពេល...

នៅ​ព្រឹក​នេះ តុលាការ​ពិសេស​ម៉ាឡេស៊ី​បាន​ប្រកាស​បទ​ចោទ​ចំនួន ៤៩៩​ករណី ក្នុង​ចំណោម​បទ​ចោទ​ទាំង​អស់ ៦៣១​ករណី ​ប្រឆាំង​នឹង​បុរស​ម្នាក់​ដែល​បាន​រំលោភ និង​បៀតបៀន​ផ្លូវ​ភេទ​លើ​កូន​ស្រី​វ័យ​ជំទង់​របស់​ខ្លួន​​ ៦០០​ដង​ក្នុង​រយៈពេល ជាង ២​ឆ្នាំ។

ឪពុក​អាយុ ៣៦​ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​ដល់​តុលាការ​ពិសេស​ Special Courts ​នា​វេលា​ម៉ោង​ ៩​ព្រឹក​នេះ​ ដោយ​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ​លើ​អនីតិជន បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៦​កក្កដា។ ​តាម​សេចក្ដី​រាយការណ៍ ជន​សង្ស័យ​រូប​នេះ បាន​ចាប់​ផ្ដើម​​រំលោភ​ និង​​បៀត​បៀន​កូន​ស្រី​អាយុ ១៥ឆ្នាំ​ តាំង​ពី​លែង​លះ​ភរិយា​ក្នុង​ឆ្នាំ ២០១៥​ មក​ម្ល៉េះ។

បន្ទាប់​ពី​លែង​លះ ខាង​ឪពុក​បាន​យក​កូន​ស្រី​ច្បង​ ឯ​ខាង​ម្ដាយ​យក​កូនស្រី​ប្អូន​ៗ​២នាក់​ ទៅ​នៅ​ជាមួយ។ កូន​ស្រី​រងគ្រោះ​បាន​សម្រេច​ចិត្ត​ស្កាត់​ទៅ​ប្រាប់​ម្ដាយ​អំពី​អំពើ​អត់​កេរ្តិ៍​​ខ្មាស​នេះ ក្រោយ​ពី​​ឪពុក​ព្យាយាម​ទាក់​ទាញ​ប្អូន​ស្រី​អាយុ ៩​ឆ្នាំ និង​១១​ឆ្នាំ​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​បន្ថែម​ទៀត​។

តាម​មាត្រា 377C នៃ​ក្រម​ព្រហ្មទណ្ឌ​ម៉ាឡេស៊ី​ ជន​ណា​ដែល​បង្ខំ​រំលោភ​​កូន​ខ្លួន​ឯង​នឹង​​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ ក្នុង​មួយ​ករណី រួម​ទាំង​ការ​វាយ​នឹង​រំពាត់​ទៀត​ផង។ មក​ទល់​ពេល​នេះ ​ឪពុក​ចិត្ត​ខ្មៅ​ខាង​លើ​ត្រូវ​ឃុំ​ខ្លួន​​បណ្ដោះ​អាសន្ន រង់​ចាំ​សវនាការ​បន្ត​ទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments