Header Ads

ខ្លាំងបាត់ៗ!! ខឹងប្រពន្ធស្ដីបន្ទោសអោយ សម្រេចចិត្តផ្ដាច់ជីវិតដោយលេបថ្នាំសត្វល្អិត...

ខេត្តប៉ៃលិន៖ បុរសម្នាក់ចេញទៅផឹកស៊ី ជាមួយមិត្តភក្ដិ រហូតដល់យប់ជ្រៅ ទើបត្រឡប់មកផ្ទះ ក៏ត្រូវប្រពន្ធស្ដីបន្ទោស ស្រាប់​តែគេមានអារម្មណ៍តូចចិត្ត ក៏យកថ្នាំសម្លាប់សត្វល្អិត មកផឹកប៉ុនប៉ងសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលដល់សាច់ញាតិ​ និងអ្នក​​​ភូមិ កាល​ពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកលាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាល​ស្រុកសាលា​ក្រៅ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មេន សុំអឿន ភេទប្រុស អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ ម៉ម សៀវមី អាយុ ២៣ឆ្នាំ ហើយពួកគេទាំង២នាក់ប្ដីប្រពន្ធ មានកូន២នាក់ (ស្រីម្នាក់) រស់នៅក្នុងបន្ទុក និងមានទី​លំនៅ​ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកលាលាក្រៅ ខេត្តប៉ៃលិន ។

មន្ត្រីនគរបាលដដែល បានឲ្យដឹងតាមការរៀបរាប់ របស់អ្នកភូមិថា មុនពេលកើតមាននូវ អំពើអត្តឃាតនោះ ជនរងគ្រោះ​បានចេញពីផ្ទះ ទៅផឹកស៊ីជាមួយនឹងមិត្តភក្ដិ រហូតដល់យប់ជ្រៅ ទើបត្រឡប់មកផ្ទះ ទាំងសភាពស្រវឹងជោកជាំ។ ឃើញបែប​នេះ ស្រ្ដីជាប្រពន្ធក៏ស្ដីបន្ទោស ឲ្យបន្តិចបន្តួច រួចហើយនាងក៏ចូលដេកទៅ។ ដោយឡែកបុរសជាប្ដីវិញ បន្ទាប់ពីប្រពន្ធស្ដីបន្ទោ​ស​ហើយ ស្រាប់តែគេ មានអារម្មណ៍តូចចិត្តនឹងសម្ដីរបស់ប្រពន្ធ ក៏យកថ្នាំពុល (ថ្នាំសម្លាប់សត្វល្អិត Wavatox 585EC ) មក​ផឹក​ ដើម្បីសម្លាប់ខ្លួន។ ប៉ុន្តែភ្លាមៗនេះ ស្រ្ដីជាប្រពន្ធ បានដឹងទាន់ក៏ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង នាំគ្នាដឹកបញ្ជូនទៅ​សង្រ្គោះ។

ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន​ ភ្លាម ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្រ្គោះជីវិតរបស់​ជនរងគ្រោះ​យ៉ាងយកចិត្តទុកដាក់ ហើយរហូតមកដល់ពេលនេះ គេកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ដើម្បីឲ្យក្រុមគ្រូពេទ្យ តាម​ដាន​ពីស្ថានភាពជំងឺ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments