Header Ads

ភ័យខ្លាំងណាស់!! ប្រទះឃើញពោះថ្លាន់ទំងន់១០គីឡូ ពេលកំពុងរើឈើធ្វើផ្ទះ...

ភ្នំពេញ៖ ស្រ្តីជាម្ចាស់ផ្ទះម្នាក់ បានរុះរើផ្ទះឈើរបស់ខ្លួន បំណងសាងសង់ផ្ទះថ្ម ស្រាប់តែប្រទះឃើញ ពស់ថ្លាន់មួយក្បាលពួនសងំ នៅក្រោមកំណត់ឈើ ទម្ងន់ជាង១០គីឡូ ប្រវែងប្រហែល២ម៉ែត្រជាង ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ២៤ ផ្លូវ៤២០ ក្រុម៥ ស្ថិតនៅភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ស្រ្តីជាម្ចាស់ផ្ទះ មានឈ្មោះ ខៀវ សរ៉េន អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះខាងលើ បានប្រាប់អ្នកយកព័ត៌មានយើងថា ដោយមុនកើតហេតុ គាត់បានរុះរើផ្ទះឈើចេញ ដោយចាស់និងពុកអស់ហើយ ដើម្បីសាងសង់ផ្ទះថ្ម ស្រាប់តែរសៀលនេះ បានរើកំណត់ឈើចាស់ៗចេញ ក៏ឃើញពស់ថ្លាន់ដ៏ធំមួយក្បាលនេះ ធ្វើឲ្យគាត់ភ័យស្ទើលួសប្រលឹង ហើយក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចមូលដ្ឋាន ។

សមត្ថកិច្ចបញ្ជាក់ថា ស្រ្តីជាម្ចាស់ផ្ទះ បានប្រទះឃើញពស់ថ្លាន់ នៅខាងក្រោយផ្ទះ ពេលរើផ្ទះ ហើយសមត្ថកិច្ចក៏បានចុះមក ត្រួតពិនិត្យឃើញ រួចទំនាក់ទំនងខាងក្រុមអភិរក្សសត្វព្រៃ ដែលប្រចាំការក្នុងក្រុងភ្នំពេញ អោយមកយករក្សាទុក ដើម្បីយកទៅសួនសត្វភ្នំតាម៉ៅ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments