Header Ads

ក្មេងស្រីម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ហើយបានបន្សល់ទុកសំបុត្រមួយច្បាប់ អានហើយហួសចិត្តគ្រប់គ្នា...

ឥណ្ឌា៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន បន្ទាប់ពីនាងអន់ចិត្តនឹងគ្រូរបស់នាងបានស្រែកដាក់នាងក្រោយពេលនាងហូរឈាមរដូវដាក់ឯកសណ្ឋានសិស្សរបស់នាង។ ក្មេងស្រីរងគ្រោះជាសិស្សថ្នាក់ទី៧នៅក្នុងសាលា Senthil Nagar នៅក្នុងស្រុក Tirunelveli​ ក្នុងរដ្ឋ Tamil Nadu ក្នុងភាគខាងត្បូងប្រទេសឥណ្ឌា។ នាងបានសម្លាប់ខ្លួននៅក្បែរផ្ទះអ្នកជិតខាងរបស់នាង។ ឪពុកម្ដាយរបស់នាងមានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំងពេលដែលដឹងថា កូនស្រីរបស់នាងធ្វើអត្តឃាតសម្លាប់ខ្លួន។ ឪពុកម្ដាយរបស់ក្មេងស្រីខាងលើមិនបានដឹងថានាងបានធ្វើអត្តឃាតសម្លាប់ខ្លួនឡើយ ប៉ុន្ដែក្មេងស្រីរងគ្រោះបានបន្សល់ទុកសំបុត្រមួយច្បាប់សម្រាប់ឪពុកម្ដាយរបស់នាង។

នៅក្នុងសំបុត្រមួយច្បាប់ ដែលក្មេងស្រីរងគ្រោះសរសេរទុកអោយឪពុកម្ដាយនាង ដែលមានឃ្លាមួយសរសេរថា៖ “ខ្ញុំមិនដឹងនិយាយថាយ៉ាងមិចទេ​ មកដល់ពេលនេះខ្ញុំមិនដែលលឺពាក្យរអ៊ូ និងត្អួញត្អែររបស់ប៉ា និងម៉ាក់អំពីរឿងនេះទេ ប៉ុន្ដែហេតុអ្វីបានគ្រូរបស់ខ្ញុំខឹង និងស្រែកដាក់ខ្ញុំបែបនេះ?”​​ តាមសម្ដីរបស់មិត្តរួមថ្នាក់ក្មេងស្រីរងគ្រោះបានប្រាប់អោយដឹងថា៖ គ្រូរូបនេះបានស្រែកដាក់នាងនៅចំពោះមុខមិត្តរួមថ្នាក់ជាច្រើននាក់ ធ្វើអោយនាងអន់ចិត្ត ទើបឈានដល់ការធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះតែម្តង។ ពេលនេះប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមលើរឿងហេតុធ្វើអត្តឃាតរបស់ក្មេងស្រីរងគ្រោះ៕

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments