Header Ads

ហួសចិត្តណាស់!! ហៅកង់បីជិះដល់លើស្ពាន ក៏ដោះស្បែកជើងលោតទឹកសម្លាប់ខ្លួនបាត់ ចុងក្រោយឆ្លៀតមាន អ្នកលួចស្បែកជើងទៀត

ភ្នំពេញ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យជាង២០ឆ្នាំ បានសម្រេចចិត្ត ជិះម៉ូតូកង់បីទៅដល់លើស្ពាន បានដោះស្បែកជើង ហើយលោតទឹកសម្លាប់ខ្លួន បាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង​ ៨​យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ​នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតនៅក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យជាង២០ឆ្នាំ ជិះម៉ូតូកង់បីមកដល់ លើស្ពានជ្រោយចង្វារថ្មី​ បានឲ្យ​ម៉ូតូកង់បី​ឈប់ រួចដោះស្បែកជើង ហើយលោតចូលទៅក្នុងទឹក សម្លាប់ខ្លួនតែម្តង ដោយមិនដឹងថា ​ខឹងសង្សារឬមានវិបត្តិគ្រួសារនោះទេ ចំណែកម៉ូតូកង់បី ក៏បានបើកចេញទៅបាត់ដែរ។

ពេលកើតហេតុ ​ប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់ បានជួយឃាត់មិនទាន់ បានត្រឹមតែ សល់ស្បែកជើងទុកចោលនៅលើស្ពាន បែរជាជនឆ្លៀតឱកាស លួចយកស្បែកជើងទៅបាត់ទៀត ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ រកសពជនរងគ្រោះ ប៉ុន្តែរកមិនទាន់​ឃើញទេ ដោយសារតែទឹកហូរខ្លាំងពេក ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments