Header Ads

ចម្លែកមែន!! កសិករចិនបង្រៀនជ្រូកអោយចេះលោតទឹក ដើម្បីអោយជ្រូកមានសុខភាពល្អ និងសាច់ល្អ ងាយស្រួលលក់ចេញ

ប្រទេសចិន៖ កសិករជនជាតិចិនមួយរូបបានបង្រៀនសត្វជ្រូករបស់ខ្លួនអោយចេះហែលទឹក ដើម្បីធ្វើអោយសត្វជ្រូករបស់លោកមានសុខភាពល្អ។ កសិករខាងលើមកពីខេត្ត Shenyang ប្រទេសចិន លោកបង្រៀនសត្វជ្រូករបស់លោកអោយចេះហែលទឹកនេះ គឺដើម្បីអោយវាមានភាពរហាស់រហួន ជាពិសេសគឺដើម្បីអោយវាមានសុខភាពល្អ។

យោងតាមសារពត៌មាន Shanghaiist បានអោយដឹងថា៖ កសិកររូបនេះបានធ្វើក្ដាររំអិលមួយរួចអោយសត្វជ្រូករបស់លោកឡើងទៅលើក្ដារនោះ ហើយក៏ចុចទម្លាក់ចូលស្រះទឹកតែម្ដង។ នេះគឺជាការលំហាត់ប្រាណសត្វជ្រូកនេះ បានទាក់ទាញភ្ញៀវទេសចរណ៍អោយមកកំសាន្ដនៅកសិដ្ឋានគាត់ជាច្រើន។

យោងតាមសម្ដីរបស់បុរសកសិកររូបនេះបានអោយដឹងថា៖ សម្រាប់ជ្រូកដែលមានទម្ងន់៥០គីឡូលោកអោយឡើងទៅក្ដាររំអិលជាន់លើ និងជ្រូកដែលមានទម្ងន់ក្រោម៥០គីឡូលោកអោយឡើងទៅក្ដាររំអិលជាន់ក្រោម។ កសិកររូបនេះបានបន្ដទៀតថា៖ លំហាត់ប្រាណនេះគឺដើម្បីអោយជ្រូកមានសុខភាពនិងមានសាច់ល្អហើយធ្វើអោយតម្លៃសាច់ជ្រូកនៅក្នុងទីផ្សារកើនឡើង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments