Header Ads

អ្នកភូមិផ្អើលនាំគ្នាទៅជីកយកកាក់បុរាណ តែពេលជីកបានហើយចុងក្រោយស្ទើរក្អូតឈាម…

គេឃើញមានអ្នកភូមិជាច្រើននាក់ហើយគ្រប់កាន់សុទ្ធតែចបជី ពេលមកដល់កន្លែងដែលគ្រប់គ្នាថាមានកំណាប់កាក់បុរាណនោះ ពួកគេក៏នាំគ្នាជីកដីដើម្បីរកប្រាក់កាក់នោះ ទោសបីមានការហាមមិនអោយជីកពីសំណាក់ក្រុមហ៊ុនធ្វើផ្លូវនោះក៏ដោយពួកនៅតែជីក។

មិនយូរប៉ុន្មានពួកគេក៏រកឃើញបានបន្តិចបន្តួចដោយហេតុនេះហើយពួកគាត់ក៏ព្យាយាមជីករកទាំងយប់ទាំងថ្ងៃហើយអ្នកខ្លះជីកបានច្រើនអ្នកខ្លះជីកបានតិច តែជាមធ្យមពួកគាត់ជីកបានកាត់ប្រហែល 50 ផោនក្នុងមួយថ្ងៃ។​ ដោយសារតែតំលៃរបស់កាត់បុរាណនេះថ្លៃនៅលើទីផ្សាគឺប្រមាណជា 200 យ័នក្នុងមួយផោន ទើបធ្វើអោយពួកគាត់ខិតខំជីករកយ៉ាងនេះ។

ប៉ុន្តែជាអកុសលខាងរដ្ឋារភិបាលក៏ចុះមកពិន្យិតមើលកាត់បុរាណទំាងអស់នោះហើយឃើញថាកាក់បុរាណទាំងនេះជាកម្មសិទ្ធិរបស់រាជវង្ស និងជា​កេរ្តិ៍​ដំណែលវប្បធម៌ពីបុរាណទើបការិយាល័យខាងសារមន្ទីរថែរក្សាវត្ថុបុរាណក៏បញ្ជាអោយអ្នកភូមិទំាងអស់ឱ្យកាក់បុរាណនោះទៅជាកម្មសិទ្ធិរបស់រដ្ឋទាំងអស់វិញ បើមិនព្រមទេនឹងត្រូវទទួលពិន័យ។

អ្នកភូមិទាំងអស់មិនហ៊ានប្រកែកបានត្រឹមធ្វើតាម ទោះបីពួកគាត់ខិតខំជីកយ៉ាងលំបាក់ក៏ដោយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments