Header Ads

អ្នកណាអីក៏ចិត្តដាច់ម្លេះ!! ទារកម្នាក់ ត្រូវបានគេយកមកកប់ចោលទាំងរស់ក្នុងរណ្តៅសំរាមមួយ ត្រូវបានអ្នកភូមិប្រទះឃើញ (មានវីដីអូ)

ប្រទេសឥណ្ឌូនេស៊ី ៖ ដោយសារតែខ្វះការយល់ដឹងពីការវិធីការពារមិនអោយមានកូន ធ្វើអោយមានមនុស្សមួយចំនួនបានបង្កើតកូនមកហើយយកទៅបោះបង់ចោល។ ប្រភពព័ត៍មានមួយបានរាយការណ៍ពីករណីទារកម្នាក់ត្រូវបានគេយកទៅបោះចោលក្នុងរណ្តៅមួយ ត្រូវអ្នកភូមិប្រទះឃើញ។ រឿងនេះបានកើតឡើងនៅក្នុងថ្ងៃទី១១ ខែសីហា ភូមិ Gunnar ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ីមានអ្នកភូមិម្នាក់បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានថា បានរកឃើញក្មេងម្នាក់នៅក្នុងរណ្តៅដែលគេទុកចោលនៅក្រោយភូមិ។

ប្រភពដដែលបានបន្ថែមថាអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលឺសម្លេងទារកម្នាក់យំមិនឈប់ តែរកប្រភពមិនឃើញសោះ។ ដោយសារតែមិនអស់ចិត្តពួកគាត់ក៏ព្យាយាមស្វែងរកតាមរយៈសម្លេងយំ រហូតមកដល់រណ្តៅដែលគេយករបស់ចាស់ទៅចោលនៅក្រោយភូមិ ទើបបានឃើញទារកម្នាក់ប្រហែលជាទើបនឹងកើតត្រូវបានគេយកមកបោះចោល។ រូបភាពទារកដែលត្រូវឪពុកម្តាយបោះបង់ចោលនេះមានសភាពគួរអោយអាណិតណាស់ វាដូចជាចង់កប់កូននេះទាំងរស់នៅក្នុងរណ្តៅសំរាមនេះយ៉ាងអ៊ីចឹង។

ទារកដែលអ្នកភូមិរកឃើញនេះត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ គ្រូពេទ្យបានប្រាប់ថាគេមានរបួសត្រងក្បាលបន្តិច តែឥឡូវនេះសុខភាពរបស់គេប្រក្រតីល្អ។ ប៉ូលីសកំពុងតែព្យាយាមស្វែងរកឪពុកម្តាយដែលយកកូនមកបោះចោល យ៉ាងឃោរឃៅនេះតាមរយៈ DNA របស់ទារកនេះ៕ ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments