Header Ads

ជួយស៊ែរផង!! ឯកឧត្តម ខៀវ កាញារិទ្ធ ធ្វើការបកស្រាយពាក់ព័ន្ធនឹងចាប់រំលោភនារីនៅក្នុងក្រសួង អានហើយអាចនឹងភ្លឺភ្នែក

កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះ Srey Chamroeun បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមថា “ខ្ញុំ ស្រី ចំរើន តំណាងក្រុមនិស្សិតទូទាំងប្រទេស សូមប្រកាស់ថា យើងនឹងប្តឹងទៅ ACU នឹងធ្វើបាតុកម្មទាមទារលោក ខៀវ កាញារិទ្ធ អោយ ធ្វើកាបកស្រាយពីរឿង​រំលោភ​សេព​សន្ថវៈ និងសូកប៉ាន់ជនរងគ្រោះ។” ដែលការបង្ហោះនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយកើតមានករណីប្តឹង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងរឿងរំលោភសេពសន្ថវៈរួចមក ម្ចាស់គណនីឈ្មោះ Srey Chamroeun បានធ្វើការបំភ្លឺថា “គេហទំព័រហ្វេសប៊ុកផេក Srey Chamroeun មានអ្នកចុចLike ជិត១១មុឺននាក់នោះទេ ហេីយផេកនេះត្រូវបានគេ (Hacked) គ្រប់គ្រងជិត១ឆ្នាំហេីយ។ ដូចនេះព័ត៌មានដែលថា ប្តឹង ឯកឧត្តម ខៀវ កាញារីទ្ធ គឺមិនពិតនោះទេ។”

បន្ទាប់ពីម្ចាស់គណនី Srey Chamroeun បានធ្វើការបកស្រាយជាសាធារណៈរួចមក ប៉ុន្មាននាទីមុននេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបកស្រាយនៅលើគណនីហ្វេសប៊ុករបស់លោកថា “ឃើញមានមិត្តជាច្រើនខ្វល់ខ្វាយការបង្ហោះរូបច្រើនព្យាយាមសងសឹកការសំរេចចុងក្រោយរបស់ក្រសួង ។ សូមអរគុណចំពោះការខ្វាយខ្វល់នេះ តែសូមមិត្តទាំងអស់យល់ថា ខ្ញុំគោរពកន្លែងធ្វើការដែលគ្រឿងសក្ការៈទាំងអស់ជាអ្នកប្រោសព្រំខ្ញុំនិងមន្ត្រីក្រសួងទាំងមូល ហេតុនេះមិនផ្កាប់មុខរឿងតណ្ហានេះទេ ។ ហើយម្យ៉ាងទៀត ក៏សូមជំរាបទៅអ្នកប្រឹងមួលបង្កាច់ដោយយករូបនារីជាសិស្សស្លតត្រង់ម្នាក់ សូមគិតដល់បងស្រី ប្អូនស្រី ឫ ម្តាយរបស់ខ្លួនផងចុះ ។ ចំពោះខ្ញុំគឺគ្មានអារម្មណ៍អីទាំងអស់ តុមូលខ្ញុំដាច់ខាតមិនក្លាយជាតុជ្រុងទេ។”

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments