Header Ads

ល្អមើលហើយ!! លោក សាន្ត ប៊ុនធឿន និងកញ្ញា ធី សុវណ្ណថា ប៉ះគ្នាក្នុងកម្មវិធីទូរទស្សន៍...

កម្មវិធី “សូមស្ងាត់បានលុយ” ជាកម្មវិធីដែលកំពុងពេញនិយមដោយមានការលេងល្បែងកម្សាន្តប្លែកៗ និងមានការចាក់ផ្សាយជារៀងរាល់ថ្ងៃ សៅរ៍ ចាប់ពីម៉ោង ៨យប់ តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN ។ ក្នុងនោះផងដែរ កម្មវិធីនេះក៏មានតារាកិត្តិយសជាច្រើនចូលរួម បង្កភាពសប្បាយរីករាយដល់ទស្សនិកជន ដូចជាតារាកំប្លែង តារាសម្តែង និងចម្រៀងជាច្រើនដួងដូចជាកញ្ញា គៀត សុវណ្ណាឡាង, នី មុន្នីនាថ, ដួង ម៉ានិច្ច, ដេនី ក្វាន់ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ កម្មវិធី “សូមស្ងាត់បានលុយ” ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀតជាមួយនឹងវត្តមានរបស់តារាកិត្តយស ២ រូប គឺលោក សាន្ត ប៊ុនធឿន និងអ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា។

ដោយយោងតាមសារដែលបានបង្ហោះដោយគណនីហ្វេសប៊ុករបស់លោក សាន ប៊ុនធឿន លោកបានរៀបរាប់ឲ្យដឹងថា៖ “10/08/2017/ជីវិតគឺវាអ៊ីចឹង ផែនដីពិតជាវិលជុំមែនដូចពាក្យចាស់ មួយឃ្លាបានពោលថាគូព្រេងគឺវាមិនព្រាត់ទេ បើទោះបីមានគេមកពង្រាត់ក៏គង់តែមានថ្ងៃជួបគ្នាវិញដែរ!..គិតសព្វៗទៅជីវិតមនុស្សយើងប្រៀបបានដូចជាដានកង់រទេះអ៊ីចឹង ព្រាត់គ្នាថ្ងៃនេះគង់មានថ្ងៃណាមួយនឹងវិលជួបគ្នាវិញជាក់ជាមិនខាន។ ហើយថ្មីៗនេះក្តៅៗ ហ៊ុយៗ !..សើមៗ!.. ក៍មានគេផ្អើលមើលរាហ៊ូចាប់ចន្ទកក្រើកពេញហ្វេសប៊ុក នៅស្រុកខ្មែរ យើង។ ឱ!..ព្រះអើយ!..សូម្បីតែជារាហ៊ូក៏គង់មានថ្ងៃចាប់ចន្ធ័បានដែរ !.. ថ្ងៃនេះខ្ញុំបាទសាន្ត ប៊ុនធឿន និងប្អូន ធី សុវណ្ណថា ចង់និយាយពាក្យមួយឃ្លាថា …តោះបងប្អូនកុំមាត់អី .!! សុំស្ងាត់តែ បានលុយ !..នេះជាឈ្មោះហ្គេមមួយ នៅក្នុងកម្មវិធីរបស់ CTN ។ កុំភ្លេចរង់ចាំទស្សនាក្នុងពេលឆាប់នេះ។ (បញ្ជាក់ៈ កម្មវិធីកំសាន្តទេបងប្អូនអើយ….អាក់ហ្សុិន!.. គុបប៉េ!.. រូបថតពីរបីសន្លឹកនេះគ្រាន់តែជាឈុតឆាកតែប៉ុណ្ណោះ ហាស ហាស ហា ….សូមកុំយល់ច្រឡំអោយសោះបងប្អូន )” ។ តាមរយៈសម្ដីប៉ុន្មានឃ្លាខាងលើរបស់លោក យើងអាចដឹងបានថា ទោះបីជាឈុតនេះមិនទាន់បានចាក់បញ្ចាំងក្ដី តែបានធ្វើឲ្យទស្សនិកជនមានចំនាប់អារម្មណ៍ និងរងចាំតាមដានតែម្ដង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments