Header Ads

អាក្រក់ណាស់!! បុរសម្នាក់ចាប់រំលោភ ក្មេងស្រីអាយុ១៤ឆ្នាំចូលក្នុងស្រែ ហើយគំរាមឲ្យបៀម...បើិមិនបៀមសម្លាប់ចោល (មានវីដេអូរ)

បកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ ស្ត្រីចំណាស់អាយុ ៥៦ឆ្នាំ ត្រូវជាជីដូន និងបុរសវ័យ ៣៦ឆ្នាំ ត្រូវជាឪពុក បាននាំខ្លួនកូនស្រីរងគ្រោះ ដោយសារករណីរំលោភ អាយុ ១៤ឆ្នាំម្នាក់ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ប៉ូលិសស្រុក ណងដូង ខេត្តស្រះបុរី ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្មេងស្រីរងគ្រោះមិនត្រូវ បានបង្ហាញឈ្មោះឡើយ ដោយគ្រាន់តែដឹងថា នាងមានអាយុ ១៤ឆ្នាំ ។ ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងត្រូវបានជនល្មើសចាប់រំលោភ កាលពីប្រហែលម៉ោង ១៥:០០នាទី ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ ខណៈដែលនាង បានដើរចេញទៅកន្លែង លក់ឥវ៉ាន់ចាប់ហួយ ហើយបានជួបជាមួយ បុរសសង្ស័យមានវ័យប្រហែល ២៥-៣០ឆ្នាំ កំពុងបើកម៉ូតូ ហើយក៏បានបបួលក្មេងស្រីរងគ្រោះ ឱ្យទៅជួយយកម៉ូតូខ្លួន មួយគ្រឿងទៀត ដែលទុកនៅឯក្នុងវត្តមួយកន្លែង ក្បែរស្រែរបស់គេ ។

ដោយសារតែភាពនៅក្មេងខ្ចី របស់ជនរងគ្រោះ ទើបនាងមិនបានគិតវែងឆ្ងាយ ហើយក៏បានទៅតាមជនសង្ស័យ ដោយឡើងជិះម៉ូតូជាមួយគ្នា លុះជិះបានប្រហែល ៥០ម៉ែត្រ ជនសង្ស័យ ក៏បានយកកាំបិត មកភ្ជង់ក្មេងស្រីរងគ្រោះ បម្រុងចាប់រំលោភ តែពេលនោះ នាងបានរើបម្រាស់យ៉ាងខ្លាំង ធ្វើឱ្យជនសង្ស័យ មិនអាចរំលោភបាន ទើបគេបានបង្ខំឱ្យ ក្មេងស្រីរូបនោះ បៀមប្រដាប់ភេទរបស់គេ រហូតបានសម្រេច ដោយសារជនល្មើសគម្រាមថា បើសិនមិនបៀមទេ គេនឹងសម្លាប់ចោល ។

ក្រោយពីបានផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចហើយនោះ សមត្ថកិច្ចក៏បាន នាំក្មេងស្រីរងគ្រោះ ព្រមទាំងគ្រួសារទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ ហើយជាមួយគ្នានោះ ដែលប៉ុស្តិ៍សមត្ថកិច្ចស្រុក ក៏បាននាំកម្លាំងតាមចាប់ជនល្មើស ដើម្បីមកសួរចម្លើយ និងដាក់ទោសតាមច្បាប់ ។

ជាលទ្ធផល នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៧ ក្រោយពីបានចុះប្រមូល ឯកសារតាមកាមេរ៉ាសុវត្ថិភាព បង្កប់តាមដងផ្លូវ សមត្ថកិច្ចក៏បានចាប់ខ្លួន ជនសង្ស័យបាន ដោយស្គាល់ឈ្មោះថា វ៉ៃ ផាន់ជន ខាន់កៃគី អាយុ ៣៥ឆ្នាំ រស់នៅក្នុងស្រុកខាងលើ ព្រមទាំងយកបានម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ូគី (ម៉ូតូធ្វើសកម្មភាព) ។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពល្មើស ដូចពាក្យក្មេងស្រី ចោទប្រកាន់ពិតប្រាកដមែន ដោយសារខ្លួនស្រវឹងខ្លាំងពេក ទើបហ៊ានប្រព្រឹត្តិ ដល់ថ្នាក់នេះ ។ ជនល្មើសបាននិយាយទៀតថា ខ្លួនធ្លាប់ជាប់គុក រយៈពេល ៤ឆ្នាំ ៩ខែ កាលពីឆ្នាំ២០១៦ និងធ្លាប់បានសេពគ្រឿងញៀន ថែមទៀតផង ។

ក្រោយសួរនាំរួច សមត្ថកិច្ចបាននាំខ្លួន ជនល្មើសទៅធ្វើត្រាប់តាមនៅកន្លែងកើតហេតុ និងបានដាក់ទោសជនរូបនោះ ពីបទប៉ុនប៉ងរំលោភក្មេងស្រី អាយុក្រោម១៥ឆ្នាំ ព្រមទាំងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ថែមទៀតផង ៕


សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments