Header Ads

គួរឲ្យអាណិតណាស់!! រថយន្តធំដឹកថ្ម រេចង្កូតបុកក្មេងស្រីសិស្សសាលា ចេញពីរៀន ប៉ើងដូចក្រដាស់…

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បើកម៉ូតូដឹកក្មេងស្រី ៣នាក់ ចេញពីសាលា ស្រាប់តែរថយន្ដដឹក​ថ្ម​ រេចង្កូតទៅបុកម៉ូតូពេញទំហឹង ដួលបោកក្មេងៗទៅលើថ្នល់ បណ្ដាលឲ្យរងរបួស ៤នាក់ (អ្នកឌុបម្នាក់)​ កាលពីវេលាម៉ោង​៩ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបែកទៅច្រកអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើកម៉ូតូដឹកក្មេងស្រី ៣នាក់ចេញពីសាលារៀន ។ លុះពេលពួកគេធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកថ្មរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥៥មួយគ្រឿង បានបើកយ៉ាងលឿន ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង បោកអ្នកជិះទៅលើថ្នល់ បណ្តាលឱ្យរងរបួសធ្ងន់ទាំង ៤នាក់។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបរបានបើករថ​យន្តបង្ករត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចដេញបាន រួចហើយនាំមកកាន់កន្លែងកើតហេតុវិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ រួចហើយយក​រថយន្តទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរង់ចាំដោះស្រាយ តាមច្បាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments