Header Ads

សែនមហាហួសចិត្ត នឹងទង្វេើម្តាយម្នាក់នេះ រឹតកកូនប្រុសខ្លួនស្ទើដាច់ខ្យល់ ដោយសារភាពថាធ្វើបែបនេះព្រោះចង់បញ្ឈឺចិត្តប្តី (មានវីដេអូ)

ថៃ៖ វីដេអូរបស់ស្រ្តីម្នាក់ដែលយកខ្សែរឹតកកូនប្រុសរបស់ខ្លួនកំពុងទទួលភាពល្បីល្បាយ និងមានការចែកចាយបន្តច្រើនបំផុតនៅក្នុងខណះពេលនេះ។ ស្រី្តខាងលើបានលើកដៃសុំទោសទាំងទឹកភ្នែក រួមទាំងនិយាយថានាងគ្មានចេតនាធ្វើបាបកូននោះទេ នាងធ្វើបែបនេះគឺគ្រាន់តែចង់បញ្ឈឺចិត្តប្តីដែលកុំប្រពន្ធកូនចោលដែលប៉ុណ្ណោះ។

នៅថ្ងៃទី១១ ខែសីហា ប៉ុន្មានថ្ងៃមុននេះ មានគេហទំព័រហ្វេសប៊ុកថៃមួយបានបង្ហោះរូបថតនិងវីដេអូចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងខ្លឹមសារ “ខ្ញុំមិនគិតថាស្រ្តីដែលមានឈ្មោះថាម្តាយហ៊ានធ្វើបែបនេះដាក់កូនរបស់ខ្លួនកើតសោះ” ក្នុងឃ្លីបវីដេអូខាងលើនេះគឺស្រ្តីជាម្តាយបានយកខ្សែរឹតកកូនប្រុសរបស់ខ្លួន រហូតដល់ក្មេងប្រុសជនរងគ្រោះស្រែកយំយ៉ាងខ្លាំង។

ដោយក្នុងនោះនាងបាននិយាយទៅកាន់ប្តីរបស់នាងទៀតថា៖ “មិនលើកទូរស័ព្ទមែនទេ! វាមិនស្លាប់ទេ ប៉ុន្តែខ្ញុំនឹងយកវាទៅស្លាប់នៅកន្លែងផ្សេង បើសិនជាមិនមកទទួលវាទៅ”។ បន្ទាប់ពីរឿងមួយនេះបានដឹងដល់ខាងមន្ត្រីប៉ូលីសមក ខាងមន្ត្រីប៉ូលីសក៏បានចុុះជួយក្មេងជនរងគ្រោះ នាពេលនេះកុមារមានសុវត្ថិភាពហើយ និងបានអោយកុមារទៅសាច់ញាតិដើម្បីធ្វើការថែទាំបណ្តោះអាសន្នមួយរយះពេលសិន។ ចំនែកស្រី្តខាងលើនេះត្រូវបញ្ចូនទៅប៉ុស្ដិ៍ប៉ូលីសដើម្បីធ្វើការបកស្រាយរឿងក្តីមួយនេះ ដោយនាងបានធ្វើសេចក្តីថ្លែងការណ៍ថា វីដេអូមួយនេះនាងធ្វើបញ្ឈឺចិត្តប្តីតែប៉ុណ្ណោះ នាងធ្វើដោយសារតែអារម្មណ៍ខឹងមួយរយៈពេលខ្លី នាងមិននឹកស្មានថានឹងមានរឿងធំដ៏ថ្នាក់នេះនោះទេចំណែកឯរឿងក្តីមួយនេះនិឹងមានការដោះស្រាយបន្តទៀត៕

វីដេអូខាងក្រោម:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments