Header Ads

ពិតជារន្ធត់ណាស!!! នាំគ្នាទៅមើល ការបង្ហោះរថយន្តកង់យក្ស ដូចទៅឈរឲ្យរថយន្តកង់យក្ស បើកបុកស្លាប់១៣នាក់… (មានវីដេអូស្តែងៗ)

ប្រទេសមិកស៊ិកូ៖ សារពត៌មានម៊ិកស៊ិក បានចុះផ្សាយពីហេតុការណ៍ គ្រោះថ្នាក់ដ៏រន្ធត់មួយ ដោយរថយន្តកង់យក្ស ដ៏ធំមួយ បានកាច់ចង្កូតជ្រុល ទៅបុកហ្វូងមនុស្សជាច្រើន ដែលកំពុងឈរទស្សនាការសំដែង បណ្តាលអោយមនុស្សស្លាប់ ១៣នាក់ នៅកន្លែងកើតហេតុ និងអ្នករបួសផ្សេងទៀត ។

បើតាមប៉ូលិសបានបញ្ជាក់ថា ពិធីសំដែងការបង្ហោះរថយន្តកង់យក្ស បានរៀបចំធ្វើឡើងនៅទីវាលមួយកន្លែង ដោយមានមនុស្សឈរទស្សនា ប្រមាណជា៣៥០០នាក់ ។ ការបង្ហាញរថយន្តកង់យក្សនេះ បានរៀបចំឡើងដោយក្រុមហ៊ុនមួយ ដោយគេបានយក រថយន្តចាស់ៗ មកតំរៀប២ជាប់គ្នា ហើយអោយរថយន្តកង់យក្ស បើកបង្ហោះ និងកិនពីលើរថយន្តទាំង២នោះ ។

បើតាមវីដេអូឃ្លីប បានបង្ហាញថា នៅពេលដែល រថយន្តកង់យក្សបានបង្ហោះ និងកិនពីលើរថយន្តខូចៗចំនួន២គ្រឿង ធ្វើអោយអ្នកបើកបរ បាត់បង់ម្ចាស់ការ ស្រាប់តែរថយន្តងាកចង្កូត ទៅរកអ្នកដែលកំពុងឈរទស្សនា រាប់រយនាក់ទៅវិញ។

នៅពេលដែលរថយន្តកង់យក្ស កំពុងតែរេចង្កូត ទៅកាន់អ្នកទស្សនានោះ មិនដឹងជាយ៉ាងម៉េច ស្រាប់តែអ្នកបើកបរ ជាន់ហ្គែរបន្ថែមល្បឿនកាន់តែខ្លាំង ធ្វើអោយរថយន្ត បានបោះពួយពេញទំហឹង ទៅបុកមនុស្សកំពុងឈរមើល យ៉ាងច្រើនកុះករ រត់ជាន់គ្នាទាំងព្រលឹងចុងសក់ ។

បន្ទាប់ពីកើតហេតុការណ៍ ដ៏រន្ធត់នេះ ប៉ូលិសបានចុះមកធ្វើអន្តរាគមន៍ និងបានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់ មនុស្ស១៣នាក់បានស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងមានអ្នករបួសជាច្រើននាក់ទៀតផងដែរ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments