Header Ads

បើកឡានបុកគេស្លាប់ហើយ ហែកគុករត់ចេញទៀត សមត្ថកិច្ចតាមចាប់...

ខេត្តបន្ទាយមាជ័យ៖ ជនសង្ស័យម្នាក់ បានហែកគុករត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចនាំគ្នា ដេញព័ទ្ធចាប់បាន រួចនាំមក​ដាក់​នៅក្នុងពន្ធនាគារវិញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង័្សយដែលហែកគុក រត់គេចខ្លួន ហើយចាប់បានមកវិញនោះ ឈ្មោះ ពេជ្រ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ (មុខរបបបើកបររថយន្តក្រុមហ៊ុន) ស្នាក់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលដដែល បានបន្តថា ជនសង្ស័យ(ឈ្មោះ ពេជ្យ ប៊ុនធឿន)ម្នាក់នេះ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគេបើក​រថយន្ត ធុនធំបុកជនរងគ្រោះ ឈ្មោះ ថៃ ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ បណ្ដាលឲ្យស្លាប់ កាលពីយប់ ថ្ងៃទី៨ ខែសីហាឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ លុះមកដល់វេលាម៉ោង ១យប់រំលងអត្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ គេក៏បានហែកគុករបស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ​រត់​គេចខ្លួនបាត់ ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានមកវិញ នៅវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួចនាំមកចាត់ការតាមច្បាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments