Header Ads

ពិរោះណាស់!! Full MV Original Songបទ “ដល់​ម៉ោងDramaទៀតហើយ” ចេញបាន៤ថ្ងៃ អ្នកទស្សនាឡើងកក្រើក​ (មានវីដីអូរ)

ចម្រៀង​ Original Song ​”ដល់​ម៉ោង​Drama ​ទៀត​ហើយ​” របស់​លោក​ Nathew ​ទើប​ចេញ​Full MV បានរយៈពេល៤​ថ្ងៃ​មកទេ តែ​​ខ្សែ​វីដេអូ​ស្នេហា​ដ៏​កម្សត់​​ដុត​អារម្មណ៍​យុវវ័យ​មួយបទនេះមានអ្នកចូលទស្សនាច្រើនល្បីកក្រើកបណ្តាញសង្គមហ្វេសប៊ុក រហូតមានអ្នកចូលទស្សនាចំនួន88K Views និងចែកចាយបន្តចំនួន2,662 shares ក្នុងរយៈពេលដ៏ខ្លី។

ម្ចាស់​បទ​ចម្រៀង ​”ដល់​ម៉ោង​Drama​ទៀត​ហើយ​” លោក​ Nathewបាន​ប្រាប់​ថា ​បទ​ចម្រៀង​មួយ​បទ​នេះ​ និពន្ធ​ឡើង​យ៉ាង​យកចិត្តទុកដាក់ណាស់ ​ទាំង ​Melody ​ការសរសេរប៉ារ៉ូ ​និងថត​MV​ គឺផ្ចិតផ្ចង់ខ្លាំង ព្រោះ​បទ​នេះ​ជា​បទ​ថ្មី​មិន​ចំលង​ពី​គេ។ ហើយ ​Mvប​ទ​នេះលោក​រំពឹងថា​នឹង​មាន​ការ​គាំទ្រ​កាន់តែ​ច្រើនថែមទៀត ព្រោះការជួយលើក​ស្ទួយ​សិល្បៈ​ចម្រៀង​Original​ របស់​ខ្មែរ​ លោកគ្មានចង់បានអ្វីក្រៅពីឃើញអ្នកគាំទ្រច្រើននោះទេ។​

គួរបញ្ជាក់ដែរថា MVបទ​ចម្រៀង​ថ្មី​”ដល់​ម៉ោង​Drama​ទៀត​ហើយ​” លោក Nathew មិន​បាន​បង្ហើប​ប្រាប់​ទុន​ចំណាយ​លើ​ការ​ផលិត​ទេ​ ដោយ​គ្រាន់តែ​ប្រាប់​ថា​ បទ​នេះ​ថត​នៅ​ខេត្តកំពត​រយៈពេល​បី​ថ្ងៃ​ និង ​ Artist: Nathew Melody: Noly Record Lyric: Vy Leangcheu… ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments