Header Ads

តោះស៊ែរៗ!! Honda Dream ២០១៧​ ​ដំឡើង​នៅ​ខ្មែរ​ ​តម្លៃ​តែ​ជាង​ ​៦០០​ ​ដុល្លារ

ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​បច្ចុប្បន្ន​នេះ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ​គឺ​មាន​កន្លែង​ដំឡើង​ម៉ូតូ​តែ​តម្លៃ​ទាប​ជាង​ម៉ូដែល​នាំ​ចូល​ពី​ថៃ​ដល់​ទៅ​ជាង​ពាក់​កណ្ដាល​ ​ខណៈ​គុណភាព​ ​និង​រូបរាង​ ​មិន​ចាញ់​គ្នា​ប៉ុន្មាន​នោះ​ទេ។

នៅ​ពេល​ពេល​នេះ​ពួក​យើង​ក៏​បង្ហាញ​នូវ​ម៉ូតូ​ ​Honda Dream​ ​ម៉ូដែល​ឆ្នាំ​ ​២០១៧​ ​ដែល​ដំឡើង​នៅ​រោងចក្រ​ស្រុក​ខ្មែរ​យើង​ ​ដែល​ម៉ូតូ​នេះ​មាន​តម្លៃ​ប្រមាណ​ ​៦៨០​ ​ដុល្លារ​ ​ហើយ​តម្លៃ​នេះ​ ​គឺ​​មាន​ថែម​ផ្លាក​លេខ​ ​មួក​សុវត្ថិភាព​ ​និង​ការ​ធានា​ម៉ាស៊ីន​រយៈ​ពេល​ ​១​ ​ឆ្នាំ​ថែម​ទៀត​ផង។

ដោយ​ឡែក​ចំពោះ​ ​Zoomer-X​ ​ដំឡើង​​នៅ​ខ្មែរ​ក៏​តម្លៃ​មិន​ដល់​ ​១ ០០០​ ​ដុល្លារ​ ​ព្រោះ​ជា​ប្រភេទ​នាំ​ចូល​គ្រឿង​បន្លាស់​មក​ពី​ប្រទេស​ចិន​ ​មិនមែន​នាំ​ចូល​ពី​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ដើម​នោះ​ទេ។ មួយ​វិញ​ទៀត​ចំពោះ​គុណភាព​ផលិត​របស់​ម៉ូតូ​មិនមែន​ស្ថិត​នៅ​ក្នុង​កម្រិត​ស្តង់ដារ​ឡើយ​ ​ដោយ​អាច​ខ្វះខាត​នូវ​បច្ចេកវិទ្យា​មួយ​ចំនួន​ដូចជា​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ​Idling Stop​ ​ជា​ដើម។

មិន​តែ​ប៉ុណ្ណោះ​ ​រូបរាង​របស់​ម៉ូតូ​ដំឡើង​នៅ​ខ្មែរ​នេះ​ខុស​ពី​រូបរាង​ម៉ូតូ​ផលិត​នៅ​ប្រទេស​ថៃ​បន្តិចបន្តួច​ផង​ដែរ។ ជាក់​ស្ដែង​ដូចជា​ម៉ូតូ​ ​Zoomer-X​ ​ជា​ដើម​ ​ប្រសិន​បើ​មើល​ជិត​អាច​ដឹង​ថា​មាន​រាង​ខុសគ្នា​ពី​ ​Zoomer-X​ ​ផលិត​នៅ​ថៃ​ ​ប៉ុន្តែ​បើ​មើល​ពី​ចម្ងាយ​អាច​មិន​ចាប់​ភ្លឹក​នោះ​ទេ។

ចំណុច​ដែល​លើក​ឡើង​ខាង​លើ​នេះ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ម៉ូតូ​ដំឡើង​នៅ​រោងចក្រ​ក្នុង​ប្រទេស​ខ្មែរ​មាន​តម្លៃធូរថ្លៃ។ បើ​តាម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​បាន​ចែក​រំលែក​ថា​ម៉ូតូ​ ​Zoomer-X​ ​ឆ្នាំ​ ​២០១៧​ ​ដែល​ផលិត​នៅ​ខ្មែរ​មាន​តម្លៃ​មិន​ដល់​ ​១ ០០០​ ​ដុល្លារ​នោះ​ទេ​ ​ស្រប​ពេល​ដែល​ម៉ូតូ​ដំឡើង​នៅ​ថៃ​លក់​នៅ​ខ្មែរ​ក្នុង​តម្លៃ​ខ្ទង់​ ​២ ០០០​ ​ដុល្លារ​ឯណោះ។

ត្បិត​ថា​តម្លៃ​ខុស​គ្នា​មែន​ប៉ុន្តែ​មិនមែន​ថា​ម៉ូតូ​ដំឡើង​នៅ​ខ្មែរ​មាន​គុណភាព​ទាប​ជាង​ម៉ូតូ​ដំឡើង​នៅ​ថៃ​ទេ​ ​ពោល​អាច​មាន​បច្ចេកវិទ្យា​លើស​ខ្វះគ្នា​បន្តិចបន្តួច​ ​ដូច​បាន​លើក​ឡើង​ខាង​លើ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments