Header Ads

ស្រីស្អាតខំ live វីដេអូរដើម្បីលក់ឡេ ស្រាប់តែប៉ូលីសមកចាប់ដល់ផ្ទះ...

នារីស្រស់ស្អាតសាច់សខ្ចី ដែលអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពិសេស Bigo live ស្គាល់ច្បាស់តាមរយៈឈ្មោះ «Love Riya» និងតែងតែផ្សព្វផ្សាយលក់ ឡេលាបស្បែករាល់ពេលនាង Live វីដេអូ ស្រាប់តែនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ មានការភ្ញាក់ផ្អើល បន្ទាប់ពីសមត្ថកិច្ច បានចុះទៅឃាត់ខ្លួន នៅគេហដ្ឋានរបស់ស្រ្តីរូបនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសង្ស័យថា លក់ផលិតផលក្លែងក្លាយនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់។

ប្រភពពី លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ថា នារីស្រស់ស្អាត និងសិចស៊ី Love Riya មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន ត្រូវបានឃាត់ខ្លួន បន្ទាប់ពីស្រ្តីរូបនេះ បានលក់ផលិតផល ដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាព ឱ្យបាន ច្បាស់លាស់ ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។

ជាមួយការចុះឆែកឆេរនេះដែរ សមត្ថកិច្ចក៏បានរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសតែម្ដងផងដែរ ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម ។
គួរបញ្ជាក់ថា ក្រោយពីបានចុះឆែកឆេរផ្ទាល់ដល់ផ្ទះរបស់នារីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya សមត្ថកិច្ច ក៏បានឃាត់ខ្លួន ដើម្បីសាកសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments