Header Ads

ស្មានមិនដល់សោះ!!! ជួលផ្ទះអោយនៅជាង 15 ឆ្នាំទីបំផុតត្រូវគេលួចធ្វើអំពើរផ្លូវងងឹតដាក់កប់ក្នុងដី..

នេះគឺជារឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបំផុតដែលបុរសម្នាក់បានជីកដីដាំផ្កានៅទីធ្លាជុំវិញផ្ទះស្រាប់តែឃើញមានប្រអប់ចម្លែក ហើយពេលបើកមើលទើបដឹងថាជារូបថតដែលគេដាក់បណ្តាសារ។

បុរសខាងលើនេះគឺមានឈ្មោះក្នុងបណ្តាញ Reddit ថា ValjeanLucPicard បានជីកដីនៅខាងក្រោយផ្ទះរបស់គាត់ ហើយមួយរំពេចនោះស្រាប់តែជីកត្រូវរបស់ចម្លែកម្យ៉ាងដែលលឺសម្លេងដូចអំបែងកែវ។

បន្ទាប់ពីមានការមន្ទិលសង្ស័យនោះនៅ 20 នាទីក្រោយមកគាត់បានព្យាយាមយកវត្ថុដែលកប់ជ្រៅនៅក្នុងទីធ្លាដីរបស់គាត់រហូតដល់បាន។

វត្ថុដែលគាត់ជីកបាននេះមើលពីក្រៅគឺវាជាថូរដាំផ្កាមួយទេដែលកប់ហើយប្រឡាក់ដីមើលស្ទើរពុំយល់ តែដោយសារចង់ដឹងការពិតក៏សម្រេចចិត្តយកទៅលាងទឹកតែម្តង ហើយនៅពេលដែលបើកមើលស្រាប់តែឃើញមានរូបថតរបស់ម្ចាស់ដី។ លោកបានថ្លែងថា «ខ្ញុំបានទាញស្កុតហើយបើកវាឡើង ស្រាប់តែឃើញរូបថតម្ចាស់ដីរបស់ខ្ញុះ កាលពីនៅក្មេង អណ្តែតឡើងមកខាងលើតែម្តង »។

ដោយជួបរឿងបែបនេះ ប្តីប្រពន្ធរូបនេះបានប្រញ៉ាាប់ប្រញ៉ាល់យកដំណឹងនេះទៅប្រាប់ម្ចាស់ដីដែលខ្លួនកំពុងរស់នៅភ្លាម ដោយបានរៀបរាប់តាមដំណើររឿង។ ការរ៉ាយរ៉ាប់ពីពួកគាត់បានធ្វើអោយម្ចាស់ដីភ្ញាក់ផ្អើលជាខ្លាំង ហើយម្ចាស់ផ្ទះបានជឿថាវាអាចជាអ្នកជួលផ្ទះរបស់គាត់កាលពីមុន ជាអ្នកធ្វើអំពើរមកលើ។

ម្ចាស់ផ្ទះដែលគេមិនបញ្ចេញឈ្មោះអោយដឹងខាងលើនេះ បានប្រាប់ថាកាលពីមុនមានស្ត្រីម្នាក់បានរស់នៅក្នុងផ្ទះរបស់គាត់អស់រយៈពេល 15 ឆ្នាំមកហើយ។

ទោះជាយ៉ាងណាក៏ដោយប្តីប្រពន្ធពីរនាក់ខាងលើនេះ ត្រូវបានគេណែនាំអោយយកភ្លើងដុតវត្ថុដែលបានរកឃើញនេះអោយអស់ដើម្បីកុំអោយចង្រៃនិងមានគ្រោះកាចមកលើខ្លួន៕

ប្រភព៖ postkomsan

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments