Header Ads

ពុទ្ធោអើយ! គួរឲ្យអាណិតណាស់ ជាប់ក្នុងបន្ទប់ងងឹតអស់ 2 ឆ្នាំ អ្នកភូមិចោមរោមមើលទាំងហួសចិត្ត...

បរទេស៖ សត្វស្វាក្រហមមួយក្បាលត្រូវបានគេដោះលែងអោយមានសេរីភាពវិញហើយបន្ទាប់ពីវាត្រូវគេចាប់ឃុំឃាំងក្នុងបន្ទប់ងងឹងអស់រយៈពេលអស់ជាច្រើនខែមកហើយ។

សត្វដ៏អភ័ព្ទមួយក្បាលនេះ ត្រូវជួយសង្គ្រោះដោយក្រុមអ្នកជួយសង្គ្រោះសត្វនិងបានចូលរួមពីមន្ត្រីមកពីនាយកដ្ឋានព្រៃឈើ (BKSDA) នៃភាគខាងលិចកាលីម៉ាន់តាន់។

ស្វាក្រហមដែលមានអាយុ 4 ឆ្នាំនេះវារស់នៅក្នុងទ្រុងឈើដែលមានទំហំត្រឹមតែ 3 ម៉ែត្រការ៉េប៉ុននោះអស់រយៈពេលពីរឆ្នាំមកហើយ។
លោក បាខូ ដែលជាម្ចាស់របស់សត្វស្វាខាងលើនេះបានអះអាងថាស្វាដែលលោកចិញ្ចឹមគឺបានមកពីប្រជាពលរដ្ឋដែលគាត់បានជួបនៅភូមិកេតាផាង នៅភាគខាងលិចនៃប្រទេស។ នៅពេលនោះលោកបានប្រទះឃើញកូនស្វានេះរស់នៅក្នុងធុងក្រដាសហើយអាណិតពេកក៏យកវាមកចិញ្ចឹម។
លោកបានបន្តថា ដោយសារតែខ្លាចវាទៅរំខានអ្នកជិតខាង ក៏សម្រេចចិត្តធ្វើទ្រុងអោយវា នៅខាងមុខផ្ទះតែម្តង។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments