Header Ads

អស្ចារ្យណាស់!! នារីម្នាក់បានទទួលមាស 20 គីឡូក្រាមជាចំណងដៃបន្ទាប់ពីរៀបការជាមួយសេដ្ឋីម្នាក់ (មានវីដេអូ)

ពិតជាសំណាងមែនទែនដែលនារីម្នាក់បានប្តីជាអ្នកមានទ្រព្យធន់ស្តុកស្តម្ភ តែវាប្រហែលជាមិនដូចច្នោះទេមើលទៅបើសិនជាយើងក្រឡេកមើលរូបថតខាងក្រោមនេះ។ នារីជនជាតិឥណ្ឌូេស៊ីអាយុ 20 ឆ្នាំម្នាក់បានរៀបការជាមួយនឹងបុរសដែលជាអ្នកមានទ្រព្យ អាយុ 70 ឆ្នាំ ហើយនាងបានទទួលមាសចំនួន 20 គីឡូក្រាមដើម្បីជាចំណងដៃនិងជាសាក្ខីភាពនៃអាពាហ៏ពិពាហ៏ តែនាងហាក់ដូចជាមិនសប្បាយចិត្តនោះឡើយ បើក្រឡេកមើលទឹកមុខរបស់នាង។

នៅក្នុងខ្សែរវីដេអូ ដែលបានបង្ហោះដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ដែលមានឈ្មោះ Vilma Germanese Corsta នាងត្រូវបានឃើញថាបានតែងខ្លួន ហើយបានពាក់គ្រឿងអលង្ការយ៉ាងច្រើន ដែលក្នុងនោះនាងក៏បានព្យួរដុំមាសដែលកូនកម្លោះបានប្រគល់អោយផងដែរ។

យ៉ាងណាមិញទោះបីជានាងមិនសូវរស់រាយ ហើយនៅដោយស្ងៀមស្ងាត់ក៏ដោយ តែមនុស្សជាច្រើនកើតសរសើរនាងយ៉ាងខ្លាំងថាជាមនុស្សដែលមានសំណាងបំផុត៕ សូមទស្សនាវីដេអូក្លីបដូចខាងក្រោមនេះ:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments