Header Ads

ពិតជារំភើបណាស់!! ដើម្បីបញ្ឈឺសង្សារចាស់បន្ទាប់ពីខូចចិត្តរឿងស្នេហា នាងបានសំរាប់ចិត្តរៀបការជាមួយបុរសអ្នកក្រម្នាក់ដែលមិនបានស្រលាញ់រយះពេល 4ឆ្នាំ ស្រាប់តែមានរឿងនឹកស្មាន់មិនដល់កើតឡើង……

នារីម្នាក់នាងបានត្រូវបានសង្សាដែលនាងស្រលាញ់ក្បត់ចិត្ត នាងមានអារម្មណ៍ថាឈឺចាប់ណាស់ តែគ្រប់ពេលក៏ត្រូវបានបុរសដែលនៅក្បែរផ្ទះបានមកលួងលោមយកចិត្តជូតទឹកភ្នែកអោយនាងជានិច្ច ទោះបីជានាងមិនព្រមស្រលាញ់គេក៏ដោយ តែគេនៅតែបារម្មណ៍នឹងចាំមើលថែទាំនាង ។ បើសិនជានាងនៅក្បែរបុរសម្នាក់នោះនាងគង់មិនមកប្រឈមនឹងការឈឺចាប់បែបនេះទេ ថ្ងៃមួយនាងក៏ព្រមសាកល្បងទទួលស្នេហ៍នឹងរៀបការជាមួយគេ ហើយបុរស់ម្នាក់នោះបបួលនាងថតរូបមុនពេលរៀបការតែនាងបដិសេដ្ធ ព្រោះនាងគិតថាការរៀបការរវាងនាងនឹងគេលឿនខ្លាំងពេក ហើយនាងគ្រាន់តែចង់បញ្ជុសសង្សាចាស់តែប៉ុណ្ណោះបើជួលជាងថតខាតលុយទទេៗ ។

គេទាំងពីធ្វើការនៅទីក្រុងមួយ គេទាំងពីររៀបការជាមួយគ្នាដោយមិនបានរៀបចំកម្មពិធីអ្វីឡើយ ព្រោះចំណូលរបស់ខាងប្រុសបានតិច រាល់ថ្ងៃត្រូវចេញពីម៉ោង 6ព្រឹកទៅធ្វើការ ទំរាំមកដល់ផ្ទះវិញម៉ោង 6ល្ងាច ចំណែកនាងធ្វើការនៅ ក្រុមហ៊ុនផ្នែកបញ្ជីមួយកន្លែង ហើយវេលាចេញក៏មិនសូវច្បាស់លាស់ទើបធ្វើអោយអ្នកទាំងពីមិនសូវមានពេលវេលាបាននៅក្បែរគ្នា ខាងប្រុសគិតថាស្នេហាទាំងពីកំពុងមានបញ្ហា បើសូម្បីតែពេលវេលានៅក្បែរនឹងញាំុបាយជុំគ្នាក៏គ្មានសោះឡើយ ចំណែកខាងស្រីនាងមិនខ្វល់អ្វីឡើយ ខាងប្រុសក៏សម្រេចចិត្តទិញកង់មួយជិះមកផ្ទះធ្វើម្ហូបពេលថ្ងៃនឹងបានញាំុជាមួយនាង ដំបូងខាងស្រីមិនសូវយល់អំពីអ្វីដែលខាងប្រុសធ្វើតែយូរៗទៅនាងឃើញខាងប្រុសជិះកង់ទាំងកណ្ដាលថ្ងៃក្ដៅ ក៏ចិត្តទន់មកជួយធ្វើម្ហូបហើយញាំុជុំគ្នាពេលខ្លះក៏ចេញទៅធ្វើការជុំគ្នា រហូតដល់ថ្ងៃគំរពខួបថ្ងៃមង្គុលការរបស់ពួកគេ ខាងស្រីបារម្មណ៍ខ្លាចខាងប្រុសទិញរបស់ថ្លៃរមកខាតលុយទើបនិយាយថា មិនបាច់ទិញផ្កាកុលាបអីទេនាំអស់លុយច្រើន ខាងប្រុសតបថាដឹងហើយខាងស្រីប្រែទឹកមុខភ្លែត និយាយចឹងម៉ង?

ពេលយប់ឡើងគេទិញនំខេកមួយដុំតូចហើយមានសំបុត្រមួយគេទាំងពីផ្លុំហើយខាងស្រី បើកមើលសំបុត្រស្មានថាគ្រាន់តែជាពាក្យជូនពរធម្មតា ទេស្រាប់តែក្នុងនោះគឺមានលុយចំនួន 50$ ប៉ុណ្ណោះ ខាងប្រុសក៏និយាយថា”ចាប់ពីពេលនេះទៅខ្ញុំនឹងអោយនាងទុកលុយមួយខែ៥០$ វាគឺជាលុយនាងនឹងខ្ញុំដែលយើងទុករួមគ្នា មួយខែ50$ ទោះបីជាប្រាក់ខែខ្ញុំតិច តែខ្ញុំក៏ចាប់ផ្ដើមសន្សំលុយដើម្បីសាងអនាគតជាមួយនាង ខ្ញុំសន្យាថាចាប់ពីពេលនេះទៅខ្ញុំនឹងអោយលុយនាង50$ រាល់ខែតែម្ដង ពាក្យរបស់គេធ្វើអោយនាងមានអារម្មណ៍រំជួលចិត្តជាខ្លាំង ដើម្បីរក្សាពាក្យសន្យា ខាងប្រុសបានខំធ្វើការជាប្រចាំ មិនហានឈប់សំរាក់ថែមម៉ោងជានិច្ច នឹងទៅធ្វើការកន្លែងផ្សេងបន្ថែមទៀត ខាងស្រីឃើញបែបនេះក៏បារម្មណ៍ ព្រោះឃើញប្ដីធ្វើការហួសពីកំម្លាំង ក៏ប្រាប់ថាសំរាកខ្លះក៏បានដែរតែគេមិនព្រម ត្រូវតែធ្វើអោយបានដើម្បីអូន ខាងស្រីបានត្រឹមធ្វើម្ហូបឆ្ងាញ់ៗនឹងទឹកត្រជាក់ៗយកទៅអោយ។
អ្នកធ្វើការជាមួយសរសើជាខ្លាំងដល់អ្នកទាំងពីរ នាងស្រលាញ់បុរសម្នាក់នោះដោយមិនដឹងខ្លួនថែមទាំងភ្លេចសង្សាចាស់ដោយមិនដឹងខ្លួន 4ឆ្នាំក្រោយមក អ្នកទាំងពីមានលុយទិញផ្ទះមួយសមរម្យមួយខ្នង ខណៈដែលកំពុងរៀបចំឥវាន់ទៅនៅផ្ទះថ្មី ធ្វើអោយខាងស្រីរំភើបដល់ថ្នាក់យំហើយអោបប្ដីហើយនិយាយថាស្មានមិនដល់ថាមនុស្សដែលគេទុកសម្រាប់បញ្ឈឺសង្សាចាស់ធ្វើអោយគេមានក្ដីសុខដល់ថ្នាក់នេះសោះ ក្រោយមកខាងប្រុសក៏យកបញ្ជីលុយមកអោយហើយនិយាយថាចាប់ពីពេលនេះតទៅលុយទាំងអស់គឺខ្ញុំអោយនាងជាអ្នកកាន់ នាងបើកមើលម្ដងទៀតលុយគឺមិនមែន50$ ទេ គឺថែមលេខសូន្យដល់ទៅរាប់សិបដង ហើយគេនិយាយថាពាក្យសន្យាខ្ញុំបានធ្វើវាអស់ហើយ ដើម្បីមនុស្សដែលខ្ញុំស្រលាញ់ ខាងស្រីបានត្រឹមតែអោបហើយយំនឹងស្ដាយរឿងដែលគេធ្វើដាក់មិនល្អកាលពីីមុន ហើយគេសន្យានឹងខ្លួនឯងថានឹងស្រលាញ់ប្ដីអោយបានច្រើន (តើមនុស្សប៉ុន្មាននាក់ដែលប្រាថ្នាចង់បានមនុស្សប្រុសល្អបែបនេះ.?)

ប្រភព៖ lptkhmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments