Header Ads

មិនដែលឃើញទេលោកអើយ!!! បុរសម្នាក់ឈឺពោះពេលទៅពេទ្យស្រាប់តែវះកាត់បានកាំបិតជាង 40 គួរអោយរន្ធត់ (មានវីដេអូ)

ចេះតែមានហើយនៅលើលោកនេះ! បុរសម្នាក់បានធ្វើអោយគ្រូពេទ្យនិងគ្រប់គ្នារន្ធត់យ៉ាងខ្លាំងនៅពេលដែល រូបគាត់បានលេបកាំបិតដែលធ្វើពីលោហៈធាតុ រហូតដល់ទៅដល់រាប់ផ្លូន ចូលទៅក្នុងពោះដោយមិនដឹងមូលហេតុ។ លោក Jarnail Singh អាយុ 42 ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនាទីក្រុង Gurdaspur ប្រទេសឥណ្ឌានៅពីរបីថ្ងៃបន្ទាប់ពីគាត់បានត្អូញត្អែរថា បានឈឺចុកចាប់ពោះ និងអស់កម្លាំងកាយ។

នៅពេលទៅដល់មន្ទីរពេទ្យ ក្រុមវេជ្ជៈបណ្ឌិតផ្នែកវះកាត់បានងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលបានរកឃើញកាំបិតនៅក្នុងពោះរបស់អ្នកជម្ងឺ។ អ្វីដែលធ្វើអោយកាន់តែងឿងឆ្ងល់និងស្លុតចិត្តខ្លាំងនោះគឺ កាំបិតទាំងនេះ វាមិនមែនជាត្រឹមតែ មួយ ឬពីរប៉ុននោះទេ តែក្រុមគ្រូពេទ្យទាំងនោះបានរកឃើញរហូតដល់ទៅ 40 កាំបិតឯណោះ ហើយក្រោយមកទើបដឹងថា បុរសខាងលើនេះ បានលេបវាកាលពីពីរបីខែមុនដោយសារតែចង់ភ្លក់រសជាតិ។

លោក Jitinder Malhotra ដែលជាវេជ្ជៈបណ្ឌិតម្នាក់ក្នុងចំណោមក្រុមវះកាត់ទាំងប្រាំនាក់បាននិយាយថា «ការវះកាត់លើកនេះវាពិតជារន្ធត់និងគួរអោយព្រឺសំបុរខ្លាំងណាស់ ដែលរូបលោកពុំធ្លាប់បានជួបទាល់តែសោះអស់រយៈពេលជាង 20 ឆ្នាំចុងក្រោយនេះ។»

«ពួកយើងមានចម្ងល់ខ្លាំងណាស់នៅពេលដែលចាប់ផ្តើមការធ្វើរោគវិនិច្ឆ័យរកមូលហេតុនៃការឈឺពោះនេះ ។ ហើយនៅពេលដែលឆ្លុះមើលស្រាប់តែឃើញក្រពះរបស់អ្នកជម្ងឺរីកធំហើយរឹងដូចជាអ្នកកើតជម្ងឺមហារីក។អ្នកជំងឺនេះបន្ទាប់មកបានប្រាប់យើងថាគាត់បានបរិភោគកាំបិត ទាំងពីពីរទៅបីខែកន្លងមកហើយដោយសារតែមិនអាចគ្រប់គ្រងអារម្មណ៏ខ្លួនឯងបាន » លោកវេជ្ជៈបណ្ឌិតបានបញ្ចាក់បន្ថែម។

ទោះជាយ៉ាងណាក៏ដោយ បុរសអ្នកជម្ងឺខាងលើនេះត្រូវបានគេរំពឹងទុកថាអាចនឹងជាសះស្បើយនិងធូរប្រសើរជាងមុននៅប៉ុន្មានថ្ងៃបន្ទាប់នេះ៕

សូមទស្សនាវីដេអូដូចខាងក្រោមនេះ

ប្រភព៖​ postkomsan

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments