Header Ads

គួរឲ្យសង្វេកណាស់!!! នាំគ្រួសារដើរលេង សប្បាយបុណ្យភ្ជុំបិណ្ឌ… ប្រហែសតែបន្តិច កូនប្រុសលង់ទឹកស្លាប់ គួរឲ្យអាណោចអាធម

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃ១៩ កញ្ញា ២០១៧ មានករណីក្មេងលង់ទឹក នៅចំណុចទ្វារទឹកទំនប់ អាងអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បណ្តាលឲ្យក្មេងម្នាក់ បានស្លាប់ និងម្នាក់ទៀតត្រូវបាន ជួយសង្គ្រោះទាន់ពេល ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ក្មេងប្រុសដែលរងគ្រោះ ទី១ឈ្មោះ ភាស វ័នត្រា អាយុ៦ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានគេជួយសង្គ្រោះទាន់ពេល បន្ទាប់ពីលង់ទឹកភ្លាមៗ ។ ចំណែកក្មេងប្រុស ដែលរងគ្រោះទី២ មានឈ្មោះ រ៉េនរ៉ា អាយុ១០ឆ្នាំ បានលិចបាត់ក្នុងទឹក ហើយសាច់ញាតិ បានរាវរកឃើញសាកសព នៅវេលាម៉ោង៣រសៀល។

អ្នកឃើញហេតុការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញក្មេងរងគ្រោះទាំង២នាក់ បានចុះលេងទឹក នៅចំណុចកើតហេតុខាងលើ ដោយឪពុកម្តាយបាននាំដើរកំសាន្ត ជាលក្ខណៈគ្រួសារ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ស្រាប់តែក្មេងទាំង២នាក់ បានបបួលគ្នាចុះលេងទឹក ដែលកំពុងហូរនោះ លង់ស្លាប់ម្នាក់តែម្តង។

ក្រោយពីធ្វើការពិនិត្យសាកសពរួច សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ ចំណែកឪពុកម្តាយ របស់ក្មេងទាំង២នាក់ បានរៀបរាប់ប្រាប់ថា ពួកគាត់បាននាំគ្រួសារ និងសាច់ញាតិ មកលេងទឹកឲ្យសប្បាយ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ តែអកុសលមិនគួរណា ជួបរឿងអាក្រក់បែបនេះសោះ ៕

ប្រភព៖ news.kbn-live

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments