Header Ads

ចែករំលែកតៗគ្នាផង!! អាថ៌កំបាំងបច្ចេកទេសទាំង ១០ លើក្រដាសប្រាក់ សម្រាប់រក្សាសុវត្ថិភាពពីការលួចចម្លង

សព្វថ្ងៃនេះ ការលួចចម្លងក្រដាសប្រាក់ក្លែងក្លាយពិតជាកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យរោងបោះពុម្ពក្រដាសប្រាក់ជាតិ បានរកវិធី និងបច្ចេកទេស ដើម្បីបន្តឹង និងរក្សាសុវត្ថិភាពបន្ថែម។ ទាំងនេះជាអាថ៌កំបាំងបច្ចេកទេសទាំង ១០ លើក្រដាសប្រាក់ សម្រាប់រក្សាសុវត្ថិភាពពីការលួចចម្លង៖

១០. EURion constellation

Constellation EURion គឺជាគំរូនៃលេខនៅលើក្រដាសប្រាក់ ៥ តួ ដែលផ្គុំគ្នាជាកំណុំផ្កាយ ហើយពួកវានេះហើយដែលអនុញ្ញាតឲ្យម៉ាស៊ីនបោះពុម្ពទទួលចំនាំបាន។ ម៉ាស៊ីនបោះពុម្ពមួយចំនួន នឹងមិនទទួលបោះពុម្ពក្រដាសប្រាក់ថ្មីទេ បើសិនជាគ្មានសញ្ញាសម្គាល់ទាំងនេះ។ ជារឿយៗ គេតែងសង្កេតឃើញ ក្រុមតួលេខទាំងនេះ ស្ទើរតែគ្រប់រូបិយប័ណ្ណពិភពលោក។

៩. លេខកូដ និងអក្សរតូចៗ

បច្ចេកវិទ្យានេះ គឺធ្វើឡើងដើម្បីធ្វើអក្សរឲ្យតូចខ្លាំងបំផុត ព្រមទាំងព្រាលនូវអត្ថបទទាំងនោះ ដើម្បីជាឧបសគ្គក្នុងការបោះពុម្ពក្រដាសប្រាក់ក្លែងក្លាយ។ ជាធម្មតា ក្រដាសប្រាក់អ៊ឺរ៉ុបជាច្រើនបានជ្រើសរើសយកវិធីសាស្រ្តមួយនេះ។

៨. ការដាក់សញ្ញាផុសលើក្រដាសប្រាក់

នេះជាវិធីការពារសុវត្ថិភាពមួយទៀតសម្រាប់ចំនាំក្រដាសប្រាក់ពិតប្រាកដ។ គឺការប្រើប្រាស់សញ្ញាផុសលើក្រដាសប្រាក់ ដែលភាគច្រើនយើងតែងឃើញវិធីនេះ លើ លេខកូដ នៅលើលិខិតឆ្លងដែន រឺកាតសំខាន់ៗផ្សេងៗ ដែលអាចជួយយើងឲ្យសម្គាល់ពីក្រដាសប្រាក់ពិតបាន។

៧. សាច់ក្រដាសមានលក្ខណៈពិសេស

ជាធម្មតា គេតែងប្រើក្រដាសដែលមានសាច់លក្ខណៈពិសេស ដោយក្រដាសប្រាក់អាមេរិកគឺ ៧៥%ធ្វើពីសំឡី និង ២៥%ទៀតធ្វើពីអំបោះឡែន ដែលគេហៅថា ក្រដាសនីឡុង។

៦.ទឹកថ្នាំចាំងផ្លាត

ប្រទេសជាច្រើនបានប្រើទឹកថ្នាំប្រភេទនេះ លើការបោះពុម្ពលុយ ដោយវានឹងប្រែទៅជាពណ៌ផ្សេង នៅពេលដែលត្រូវពន្លឺចាំង។ បច្ចេកវិទ្យាមួយនេះ គឺពិតជាមានការពិបាកក្នុងការលួចចម្លងខុសច្បាប់ ដោយសារតែមានក្រុមហ៊ុនប៉ុន្មានប៉ុណ្ណោះដែលចែកចាយទឹកថ្នាំពិសេសនេះ។

៥.សរសៃការពារបង្កប់ protective fibers

ក្រដាសប្រាក់ទាំងអស់តែងមានបង្កប់សរសៃការពារពីក្នុង។ វាមើលទៅស្ដើង តែអាចធ្វើឲ្យម៉ាស៊ីនស្កេនចំនាំបានយ៉ាងងាយស្រួលបំផុត។

៤. Planchettes

បច្ចេកវិទ្យាដ៏ឆ្លាតមួយនេះ គឺបង្កើតសម្រាប់មានប្រតិកម្មជាមួយម៉ាស៊ីនស្កេនដូចទៅនឹងសរសៃការពារបង្កប់ protective fibers ដែរ។

៣. ត្រាសម្គាល់

ភាគច្រើនយើងតែងឃើញប្រទេសមួយចំនួនធ្វើដូចនេះ ដូចជាប្រទេសចិន ដែលអាជីវករភាគច្រើនបានធ្វើការបោះត្រាចំនាំឈ្មោះហាងប្ដូរប្រាក់របស់ខ្លួន និងបញ្ជាក់ថាវាជាក្រដាសប្រាក់ពិតប្រាកដ។

២.ផ្នែកថ្លាលើក្រដាសប្រាក់

ផ្នែកថ្លាលើក្រដាសប្រាក់គឺធ្វើឡើងដើម្បីបង្កើតជាឧបសគ្គក្នុងការលួចចម្លងខុសច្បាប់ ដែលយើងអាចសង្កេតបានលើក្រដាសប្រាក់របស់កាណាដា រឺអូស្ដ្រាលីជាដើម។

១.បច្ចេកវិទ្យា KolourOptik

វាជាបច្ចេកវិទ្យាដ៏សុវត្ថិភាពបំផុតនាពេលបច្ចុប្បន្ន ដោយសារវាធ្វើឡើងជាលក្ខណៈ 3D ដែលប្ដូរពណ៌ខុសគ្នានៅលើជ្រុងផ្សេងៗគ្នា។ វាត្រូវបានប្រើជាលើកដំបូងនៅក្នុងប្រទេសអូទ្រីសនៅឆ្នាំ 1988 ។ KolourOptik ជាទូទៅត្រូវបានប្រើលើក្រដាសប្រាក់ដែលមានប្រវែងវែង៕

ប្រភព៖ khmernote

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments