Header Ads

ឃោឃៅណាស់!! ប្រុស១២នាក់ បែរជាហ៊ានធ្វើដាក់នារីម្នាក់ដល់ថ្នាក់នឹង...

ស្ត្រីម្នាក់ត្រូវបានរងរបួសផ្នែកមុខយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីនាងត្រូវបានវាយប្រហារដោយបុរស ១២នាក់នៅក្នុងប្រទេសចិន។ យោងតាមរបាយការណ៍​បាន​ឱ្យដឹងថានាង និងភ្ញៀវទេសចរម្នាក់ផ្សេងទៀតត្រូវបានវាយប្រហារដោយបុរសស្រវឹង ១២នាក់។ បើទោះបីជាពត៌មានលម្អិត​អំពីស្ត្រីម្នាក់ទៀតមិនទាន់​ច្បាស់ក៏ដោយ ក៏ស្ត្រីរូបនេះបានអះអាងថានាងត្រូវបានគេវាយដោយដបស្រាបៀរមួយចំក្បាលផ្នែកខាងក្រោយ និងត្រូវបានអូសទាញនាង​ពីហាងលក់​សាច់​អាំង​នៅយូណានដោយបុរសស្រវឹងចំនួន ១២នាក់ហើយក៏បានវាយនាងបន្ថែមទៀត។ នាងបាននិយាយថាបុរសម្នាក់បានឆូតមុខ​របស់នាងដោយ​ប្រើកញ្ចក់។

នាងបានដាក់ពាក្យប្តឹងប៉ូលីស ក៏ប៉ុន្តែនាងមិនពេញចិត្តនឹងរបៀបដែលប៉ូលីសក្នុងតំបន់បានយកចិត្តទុកដាក់ចំពោះបញ្ហារបស់នាងនោះទេ។ នាងបាន​សម្រេច​ចិត្តយកទុក្ខលំបាករបស់នាងទៅបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមហើយក៏មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមាន​អារម្មណ៍អាណិត​អាសូរ​រូបនាងជាខ្លាំង។ ការរងទុក្ខវេទនានេះបានបន្សល់ទុកស្លាកស្នាមរាងកាយ និងក្នុងអារម្មណ៍របស់នាងអស់មួយជីវិត។ មិនតែប៉ុណ្ណោះមិត្តប្រុសរបស់នាង​បានចាកចេញពីនាង ប៉ុន្តែនាងត្រូវដោះស្រាយបំណុលដោយសារតែវិក័យប័ត្រមន្ទីរពេទ្យ។

ចាប់តាំងពីពេលនោះមកប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលពាក់ព័ន្ធនឹងរឿងក្តីនេះ។ ពួកគេទាំងអស់ត្រូវបានផ្តន្ទាទោស​ឱ្យជាប់​ពន្ធ​នា​គារ​ពី ១ឆ្នាំទៅ ៣ឆ្នាំកន្លះ។

ទោះយ៉ាងណាក៏ដោយអ្នកនិយមលេងអ៊ិនធើណេតជាច្រើនជឿថាការដាក់ទណ្ឌកម្មនេះគឺមិនធ្ងន់ធ្ងរទេហើយថាជនសង្ស័យត្រូវតែជាប់គុកអោយបានច្រើនឆ្នាំជាងនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments