Header Ads

គិតខ្លីម៉េះ!! ខឹងម្ដាយមិនឲ្យលុយ ធ្វើសោហ៊ុយទៅរកការ​ងារធ្វើ សុខចិត្តបញ្ចប់ជីវិតខ្លួនឯង លើដើមទឹកដោះ

ខេត្តកំពង់ធំ៖ យុវជនម្នាក់ខឹងសុំលុយពីម្ដាយ យកទៅស្វែងរកការងារធ្វើមិនបាន ក៏គិតខ្លីយកខ្សែនីឡុងចងកនឹងដើមទឹក​ដោះ ស្លាប់យ៉ាងអណោច​អធ័ម ហើយសាកសពត្រូរគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ នៅក្នុងភូមិប៉ាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សែម ស៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិប៉ាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយគេបានយកខ្សែនីឡុង មកចងភ្ញាក់នឹងមែកដើមទឹកដោះ នៅមុខផ្ទះរបស់គេ​រស់នៅ។ តាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច បានបង្ហាញថា ជនរងគ្រោះអាចស្លាប់ នៅក្នុងចន្លោះ​ប្រហែលជាម៉ោងជាង១០យប់ ថ្ងៃទី២ ខែកញ្ញា។

មន្ត្រីនគរបាលដដែល បានឲ្យដឹងតាមការសាកសួរព័ត៌មានពីសាច់ញាតិថា កាលពី២ថ្ងៃមុននេះ ជនរងគ្រោះបាន​សុំ​លុយ​ពីម្តាយចំនួន៥០ម៉ឺនរៀល ដើម្បីយកមកធ្វើជាសោហ៊ុយ ទៅស្វែងរកការងារធ្វើ នៅឯរាជធានីភ្នំពេញ ប៉ុន្តែម្តាយគ្មានលុយឲ្យ ។ គ្រាន់​តែឮសម្ដីម្តាយរបស់ខ្លួននិយាយបែបនេះ ស្រាប់តែជនរងគ្រោះផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ហើយឆ្លើយតបនឹងម្ដាយ ថា អ៊ីចឹង ចាំជួយធ្វើបុណ្យឲ្យកូនផង ។ ទោះជា ជនរងគ្រោះនិយាយបែបនេះក្ដី ក៏ម្ដាយមិនបានចាប់អារម្មណ៍នោះដែរ ពី​ព្រោះ​គាត់គិតថា កូនខឹងនឹងគាត់ គឺគេនិិយាយតែអ៊ីចឹង។ លុះមកដល់វេលាខាងលើ ស្រាប់​តែប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះ​បានចងកស្លាប់បាតទៅហើយ រួចក៏រាយការណ៍ទៅសមត្ថកិច្ច ឲ្យ​ចុះ​ទៅ​ពិនិត្យ និងធ្វើកោសល្យវិច័យ។

ក្រោយពេលធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារការចងកធ្វើអត្តឃាត​ប្រាកដ​មែន ហើយក៏ប្រគល់សាកសពឲ្យសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណី៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments