Header Ads

គួរឲ្យអាណិតណាស់!! ពិតជាសោកស្ដាយចំពោះ លទ្ធផលរបស់យុវជន រ័ត្ន តុលា...

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១០ កញ្ញា ឆ្នាំ២០១៧ នេះក្រសូងបានប្រកាសលទ្ធផលជូនដល់បេក្ខភាព ដែលបានមកប្រឡងកាលពីថ្ងៃទី ២១ សីហា ឆ្នាំ២០១៧ កន្លងទៅ ។

យុវជនម្នាក់ឈ្មោះ រ័ត្ន តុលា សព្វថ្ងៃរស់នៅក្នុងអង្គការមួយកន្លែង ខាងវត្តសំរោងអណ្តែត រាជធានីភ្នំពេញ និងជាក្មេងកំព្រាឪពុកម្តាយ ហើយជាជនពិការដៃទាំងសងខាងទៀត តែគាត់មានឆន្ទះខ្ពស់ ក្នុងការតស៊ូយកជ័យជំនះមួយនេះ ។ មិនត្រឹមតែប៉ុណ្ណោះយុវជនម្នាក់នេះមានបំណងចង់បន្តសិក្សាផ្នែក ព័ត៌មានវិទ្យា និងអក្សរសាស្ត្រភាសាអង់គ្លេស ដោយសារគាត់ចូលចិត្តបច្ចេកវិទ្យា ។

យុវជន រ័ត្ន តុលា ធ្លាប់ត្រូវបានសាកលវិទ្យាល័យ វេស្ទើន ផ្តល់ជូនអាហារូបករណ៍ ១០០ ភាគរយ សម្រាប់ការសិក្សាបន្ត និងជាក្តីស្រម៉ៃ ដែលយុវជនរូបនេះចង់បានក្រោយមធ្យមសិក្សាទុតិយភូមិ ។ ក្រោយការប្រកាសលទ្ធផលយើងមិនទាន់បានឃើញមានឈ្មោះ រ័ត្ន តុលា បាននិទ្ទេសអ្វីនៅឡើយទេ ។ យ៉ាងណាមិញទោះជាលទ្ធផលបែបណា ក៏យុវជនម្នាក់នេះមានសេចក្តីក្លាហាន តស៊ូជំនះ ហើយបានជួយឲ្យអ្នកពិការផ្សេងទៀតមានសេចក្តីក្លាហាន ដូចរូបគាត់ដែរ។

តាមគណនីមួយឈ្មោះ Ñëw Vêršïøń ត្រូវបានគេស្គាល់ថាជាគណនីរបស់យុវជន រ័ត្ន តុលា ដោយបានបង្ហោះថា “ 🙏 🙏Sorry I am fall 😭 😭 😭 ❤️ 🙏 🙏 🙏 🙏 I can’t get passed sorry mon and dad 😭 🙏 ❤️ ❤️ 🙏 Sorry to all of you I can’t get passed, I have made to all Cambodian families fell regret to me 😭 😭 😭 🙏 🙏 I’m sorry 😭 😭 🙏 🙏 😒 😒 😒” ៕ តែអ្វីដែលគួរឲ្យសោកស្តាយ និងគួរឲ្យអាណិតបំផុតគឺ គាត់មិនអាចសម្រេចបានក្នុងសម័យប្រឡងលើកនេះ ហើយក៏សង្ឃឹមថាគាត់អាចធ្វើបាននៅសម័យប្រលងឆ្នាំក្រោយ ការតស៊ូត្រូវមានជាប់ជានិ្ច ។ ទោះជាយ៉ាងណា ត្រូវតែតស៊ូសម្រាប់ជីវិតក៏មានតម្លៃមួយនេះ ៕

ប្រភព camnews.asia

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments