Header Ads

ខ្លោចចិត្តណាស់!!! ថ្ងៃភ្ជាប់ពាក្យ កូនក្រមុំដេកក្នុងមឈូស ឯកូនកម្លោះនិងសាច់ញាតិបានត្រឹមតែយំសោកបោកខ្លួនអាឡោះអាល័យ ដោយសារតែ…(មានវីដេអូ)

ចិន៖ ហេតុការណ៍ដ៏សោកសៅមួយ បានកើតឡើងនៅក្នុងទីក្រុង Changhua នៅតៃវ៉ាន់ ដោយសារតែមានបុរសម្នាក់ឈ្មោះ Tsai អាយុ ៣០ឆ្នាំ បានភ្ជាប់ពាក្យជាមួយសង្សាដែលបានស្លាប់ទៅហើយនោះ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យសពរបស់នាងតែម្តង។

មិត្តស្រីរបស់លោក Tsai មានឈ្មោះថា Chen អាយុ ២៣ឆ្នាំ។ នាងបានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី ២៦ សីហា ឆ្នាំ ២០១៧ កន្លងទៅ។ អ្វីដែលកាន់តែសោកសៅជាងនេះទៀតនោះ គឺកញ្ញា Chen កំពុងតែមានផ្ទៃពោះ ៥ខែទៅហើយ។

នៅថ្ងៃកើតហេតុនោះ ដោយសារតែ លោក Tsai មិនឃើញមិត្តស្រីរបស់ខ្លួនត្រលប់មកផ្ទះវិញ ដូច្នេះ លោកក៏បានចេញទៅតាមរកនាង ហើយក៏បានឃើញម៉ូតូរបស់នាងកំពុងដេកដួលទៅនឹងថ្នល់។ មួយសន្ទុះក្រោយមក លោកក៏បានទទួលទូរស័ព្ទមួយ ដោយមានគេប្រាប់លោកថា មិត្តស្រីរបស់លោកបានស្លាប់បាត់បង់ជីវិត ដោយសារតែនាងមានរបួសក្បាលធ្ងន់ធ្ងរ។

ពិតជាគួរឲ្យសោកស្តាយណាស់! គូស្នេហ៍ដែលបានស្រឡាញ់គ្នាជាង៥ឆ្នាំនេះ ធ្លាប់បានសន្យានឹងគ្នាថា នឹងភ្ជាប់ពាក្យជាមួយគ្នាបន្ទាប់ពីថ្ងៃសែនក្បាលទឹករួច ប៉ុន្តែពេលនេះ កូនក្រមុំបានស្លាប់បាត់ទៅហើយ។លោក Tsai បាននិយាយថា មិត្តស្រីរបស់លោកពិតជាចង់ចាប់ផ្តើមគ្រួសារថ្មីមួយជាមួយលោកខ្លាំងណាស់។ ដូច្នេះ ទោះបីជានាងបានស្លាប់ទៅហើយក៏ដោយ ក៏លោកនៅតែព្យាយាមបំពេញបំណងរបស់នាងដែរ ។

កន្លែងប្រារព្ធពិធីបុណ្យសព និងភ្ជាប់ពាក្យនោះ មានការតុបតែងទៅដោយ រូបថតរបស់កូនកម្លោះកូនក្រមុំ ប៉េងប៉ោងរាងបេះដូង និងផ្កាកុលាបពណ៌ផ្កាឈូកថែមទៀតផង ព្រោះពណ៌ផ្កាឈូកជាពណ៌ ដែលនាងចូលចិត្តខ្លាំងជាងគេ។ មិនតែប៉ុណ្ណោះ ក៏មានផ្ទាំងBanner ពណ៌ផ្កាឈូកដ៏ធំមួយទៀតដែលបានដាក់ភ្ជួរជាប់នឹងជញ្ជាំង ជាមួយពាក្យមួយឃ្លាថា «ពួកយើងបានភ្ជាប់ពាក្យហើយ» ។

ពិតជាកំសត់ណាស់! លោក Tsai បានដាក់បាច់ផ្កាទៅលើមឈូសរបស់កូនក្រមុំ ហើយបំពាក់ចិញ្ចៀនទៅម្រាមដៃរបស់នាងថែមទៀតផង។ស្នេហ៍ស្មោះស្ម័គ្ររបស់លោក Tsai បានធ្វើឲ្យថៅកែប្រចាំកន្លែងប្រារព្ធពិធីនោះ រន្ធត់ចិត្តជាខ្លាំង រហូតដល់លោកមិនគិតថ្លៃសេវាតុបតែងផ្កាតែម្តង។

ចំនែកឯម្តាយរបស់កូនក្រមុំវិញ ក៏បានអរគុណដល់លោក Tsai ដែលលោកមានចិត្តស្មោះត្រង់ និងបានធ្វើពិធីនេះសម្រាប់កូនស្រីរបស់គាត់។

បន្ទាប់ពីពិធីភ្ជាប់ពាក្យត្រូវបានបញ្ចប់ លោក Tsai បានបង្ហោះរូបភាពមួយចំនួនចូលទៅក្នុងបណ្តាញសង្គម អមដោយពាក្យពេចន៍មួយឃ្លាថា៖“ប្រពន្អសម្លាញ់! បងរងចាំអូនមកជួបបងនៅក្នុងសុបិន្តណា”ទង្វើរបស់លោក Tsai អាចសបញ្ជាក់ផ្យឃើញថា ស្នេហ៍ស្មោះពិតជាមាននៅលើលោកនេះ៕ចង់ដឹងឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណា??ប្រភព៖ខ្មែរឡូត


សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments