Header Ads

អ្នកណាចង់ទៅរស់នៅទីនោះខ្លះ?? អ្នកអវកាសបង្កើតភូមិមួយនៅឋានព្រះច័ន្ទសម្រាប់អោយមនុស្សរស់នៅ...

នេះជាដំណឹងដ៏គួរអោយរំភើបមួយដែលថានៅប្រហែលជា 20 ទៅ 30 ឆ្នាំទៀតមនុស្សយើងអ្នកអាចទៅរស់នៅលើភពព្រះច័ន្ទបានហើយ តែមើលទៅសម្រាប់តែមហាសេដ្ឋីទេ។

លោកបណ្ឌិត Bernard Foing ដែលមកពីភ្នាក់ងារអវកាសអឺរ៉ុប ESA បានអោយដឹងថានៅឆ្នាំ 2030 នឹងអាចមានភូមិនៅលើភពព្រះច័ន្ទដែលអាចអោយមនុស្សចាប់ពី 6 ទៅ 10 នាក់រស់នៅបាន។ ហើយនៅឆ្នាំ 2040 នឹងអាចផ្ទុកមនុស្សបានរហូតដល់ 100 នាក់។ លោកបានបញ្ជាក់បន្ថែមថានៅឆ្នាំ 2050 នឹងអាចផ្ទុកមនុស្សបានរាប់ពាន់នាក់ឯណោះ។

តាមពិតទៅគម្រោងនេះគេមិនបានដឹងថាដំណើរកំសាន្តនេះយើងត្រូវចំណាយថវិកាប៉ុន្មាននោះទេ តែសម្រាប់ការតាំងលំនៅមុនដំបូងគេនឹងធ្វើឡើងក្នុងអំឡុងឆ្នាំ 2030 តែពេលនោះអ្នកដែលត្រូវចូលរួមនោះរួមបញ្ចូលទាំងអ្នកវិទ្យាសាស្ត្រ, អ្នកបច្ចេកទេស ហើយនិងវិស្វករតែប៉ុននោះ៕

ប្រភព៖ postkomsan

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments