Header Ads

ចប់បាត់!! ថៅកែស្រីជនជាតិចិនម្នាក់ ផឹកស្រាស្រវឹងចាប់រំលោភបុគ្គលិកប្រុសខ្លួន រហូតដល់…

ភ្នំពេញ ​៖​ បុរស​ជនជាតិ​ចិន​ម្នាក់​ រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​នូវ​អំពើ​អាស​ទៅលើ​កូនចៅ​របស់​ខ្លួន​ដែល​ជា​ជន​ជាតិ​ចិន​ដូចគ្នា​ ហើយ​ត្រូវ​នាង​មកប្តឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍ ​ប៉ុន្តែ​ខាង​ប៉ូលិស​មិនបាន​ឃាត់ខ្លួន​ជនបង្ករ​ទេ​ ដោយ​សំអាងថា គ្មាន​ភស្តុតាង​ច្បាស់លាស់​។ ករណី​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល នៅ​ថ្ងៃ​ទី​១៩ ខែសីហា ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២៩B ផ្លូវB ក្នុង​បុរី​ពិភពថ្មី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

បុរស​ជាប់ចោទ​ខាងលើ ឈ្មោះ Lin Sheng អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មាន​ទី​លំ​នៅ និង​កើត​នៅ ខេត្ត Hai nan នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សព​ថ្ងៃ​មក​ស្នាក់នៅ​ ប្រទេស​កម្ពុជា បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ​រកស៊ី​សង់​អគារ​ខុន​ដូរ លក់​នៅ​រាជធានី​ភ្នំពេញ មានមុខ​តំណែង​ជានា​យក​ផ្នែក​ប្រតិបត្តិ​ទីផ្សារ។ នាងរង​គ្រោះ​មានឈ្មោះ Guo Hua Yiang អាយុ​២៧​ឆ្នាំ​ជនជាតិ​ចិនដីគោក មុខរបរ​ជានា​យក​គម្រោង កម្មវិធី ប្រចាំ​ក្រុមហ៊ុន​ខុន​ដូរ​ឯកជន​នេះ​ជាមួយគ្នា។

តាម​សំដី​នារី​រងគ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​បុរី​ពិភពថ្មី​ខាងលើ ដោយមាន​មនុស្ស​ប្រុស​ស្រី​៧​ទៅ​៨​នាក់​រួម​ទាំង​នាង​ផង​ដែរ ​ហើយ​ជនសង្ស័យ​ដែល​ជា​មេ​របស់​នាង បាន​យកដៃ​របស់​គាត់​មក​ដា​ក់លើ​ដើមទ្រូង​និង​ស្ទាបអង្អែល​ខ្លួនប្រាណ​នាង ​ដែល​ក្នុងពេលនោះ​មាន​មនុស្ស​ច្រើន។ ក្រោយមក​មេ​របស់​នាង​បាន​ហៅ​ឲ្យ​នាង​យក​ទឹក ទៅ​ឲ្យ​គាត់​នៅ​បន្ទប់​ជាន់​ខាងលើ នៅ​ពេល​ទៅដល់​បន្ទប់​ជនសង្ស័យ​មិនបាន​ស្លៀក​សំលៀកបំពាក់​នោះ​ទេ​ គឺ​មាន​តែ​ខោ​ទ្រនាប់​តែប៉ុណ្ណោះ​ជនសង្ស័យ​បាន​ចាប់ដៃ​នាង​ឲ្យ​ស្ទាប​ប្រដាប់​ភេទ​របស់​ខ្លួន​ និង​យកដៃ​ទៅ​ស្ទាបអង្អែល​រាងកាយ​នាង​ថែមទៀត​ពេលនោះ​នាង​ក៏​ស្ទុះ​រត់​ចេញ​មក​ក្រៅ​។ ក្រោយមក​នាង​ក៏​ប្តូរ​កន្លែង​ស្នាក់នៅ លុះ​មកដល់​ថ្ងៃទី​១៨ ខែ​ឆ្នាំ​ដដែល​នារី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទឹក​ថ្លា ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។

បុរស​ជនជាតិ​ចិន​ជា​ជនជាប់ចោទ​បាន​បំភ្លឺ​ថា គាត់​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​អាស​ដូច​នាង​ចោទ​នោះទេ។ លោក​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ២០១៧ ខ្លួន​បាន​មក​ពី​កម្មវិធី​ផឹក​ស៊ី​មួយ ដោយមាន​សភាព​ស្រវឹង ហើយ​ពេល​មក​ដល់​ផ្ទះ​ស្នាក់នៅ​វិញ ខ្លួន​ក៏បាន​ហៅ​នារី​រងគ្រោះ​ដែល​ត្រូវជា​កូនចៅ​ឲ្យ​យក​ទឹក​ទៅ​ឲ្យ​គាត់​នៅ​ខាងលើ​ក្នុង​បន្ទប់ ពេលនោះ​ខ្លួន​មិនបាន​ស្លៀក​សម្លៀកបំពាក់​ពិតមែន មានតែ​ខោ​ទ្រនាប់ ប៉ុន្តែ​គាត់​មិនបាន​ធ្វើ​អី្វ​ដូចដែល​នារី​រងគ្រោះ​ចោទ​នោះ​ទេ តែ​គាត់​បាន​សារភាព​ថា គាត់​គ្រាន់តែ​បាន​ចាប់ដៃ​នាង​ពិតមែន​ក្នុងនាម​ជា​កូនចៅ​តែប៉ុណ្ណោះ។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក យឹម ដា​វុ​ធ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​បាន​ឲ្យ​ដឹង​ថា ខាង​ជំនាញ​លោក​បានត្រឹមតែ​ទទួល​ពាក្យបណ្តឹង​និង​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​តុលាការតែប៉ុណ្ណោះ​។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​រួចមក​ លោក​បាន​បញ្ជា​ឲ្យកម្លាំង​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​រូប​នោះមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ ប៉ុន្តែ​រក​ពុំ​ឃើញ​មាន​បទល្មើស​ណាមួយ​ក្នុង​អំពើ អាស​នោះ​ទេ​ ទើប​លោក​ឆ្លង​យោបល់​ទៅ​លោកស្នងការ​រាជធានី​ភ្នំពេញ​និង​លោក​ព្រះរាជអាជ្ញារ សុំ​ឲ្យ​មាន​អ្នកធានា​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ។ ជុំវិញ​ករណីនេះ នាងរង​គ្រោះ​ដែលជា​កូនចៅ​របស់​ជនល្មើស​បាន​ប្រាប់​ថា បើ​ប៉ូ​លិស គ្មាន​សមត្ថភាព​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាមច្បាប់​ទេ នាង​នឹង​ជួប​ការ​គំរាមកំហែង និង​បន្ត​ផ្លាស់ប្តូរ​ទីលំនៅ​ដើម្បី​គេច​ពី​ការ​ព្យាយាម​អាក្រក់​ពី​ជនបង្ក៕

ប្រភព៖ phsayonline

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments