Header Ads

ហេតុតែស្រឡាញ់ពេក!! ស្រ្តីវ័យក្មេងម្នាក់សុខចិត្តរក្សាគ្រោងឆ្អឹងមួយ ទុករួមភេទជាមួយខ្លួនឯង…

ស្ត្រី​ជនជាតិ​ស៊ុយអែត​អាយុ​៣៧​ឆ្នាំ​ម្នាក់ កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​ចោទប្រកាន់ថា បាន​ងប់ងុល​នឹង​ការ​រួមភេទ​ជាមួយ​គ្រោងឆ្អឹង មនុ​ស្សុ​ក្រោយពី​ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​គ្រោងឆ្អឹង​មនុស្ស​ជិត​១០០​ចំណែក នៅក្នុង​ផ្ទះ​របស់​នាង​រួចមក​នោះ​។​

ស្ត្រី​ដែល​មិនត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​ឱ្យដឹង​ម្នាក់នេះ គេ​សង្ស័យថា​បាន​ប្រើប្រាស់​គ្រោងឆ្អឹង​មនុស្ស​ទាំងនេះ ដែល​រួមមាន​ទាំង​លលា​ដ៏​ក្បាល​ចំនួន​៦ គ្រោងឆ្អឹង​មួយ និង​ឆ្អឹង​ជាច្រើន​ចំណែក​ទៀត ទុក​សម្រាប់​ដំណើរ​ផ្លូវភេទ​របស់​នាង​។

សមត្ថកិច្ច​ប៉ូលិស​ក៏បាន​រកឃើញ​ស៊ី​ឌី​២​ប្រទះ ផងដែរ​ដែលមាន​ចំណងជើង​ថា​”​ការរួម​ភេទ ជាមួយ​សាកសព​របស់ខ្ញុំ​” និង​រូបថត​ជាច្រើន សន្លឹក​ទៀត​ដែលមាន​ទាំង​រូបនាង​ពេល​កំពុង អោបថើប និង​រួមភេទ​ជាមួយ​គ្រោងឆ្អឹង មនុស្ស ។ បន្ទាប់ពី​ប៉ូលិស​ប្រមូលបាន​ភស្តុតាង​ទាំង អស់នេះ​រួច តុលាការក្រុង​ហ្គ​ត​ធឺ​ប៊ឺ​ក ក៏បាន ចោទប្រកាន់​នាង​ពីបទ​រំលោភបំពាន​លើ​ភាព ស្ងប់ស្ងាត់​របស់​សាកសព ហើយ​បើ​នាង​ព្រម សារភាព​ទទួលទោស​កំហុស នាង​អាច​ប្រឈម ទៅនឹង​ការជាប់​ពន្ធនាគារ​យ៉ាង​ហោចណាស់ ក៏​២​ឆ្នាំ​ដែរ​។​

ទោះបីជា​យ៉ាងណាក៏ដោយ​ស្ត្រី​ម្នាក់នេះ បាន​បដិសេធន៍​ការចោទប្រកាន់​មួយ​នេះ​ទាំង ស្រុង ដោយ​នាង​បាន​លើកឡើងថា នាង​បាន​ប្រមូល​ឆ្អឹង​ខ្មោច​ទាំងអស់នេះ​រក្សាទុក​នៅក្នុង ផ្ទះ​មិនមែន​ទុក​សម្រាប់​បំពេញ​ចំណង់តណ្ហា របស់​ខ្លួនឯង​ឡើយ តែ​ផ្ទុយទៅវិញ​នាង​គ្រាន់ តែ​រក្សា​ជា​សម្បត្តិ​វប្បធម៌​ប៉ុណ្ណោះ ប៉ុន្តែ​បើតាម​ប្រភព ព័ត៌មាន​ចុងក្រោយ បានឱ្យដឹងថា ស្ត្រី​ម្នាក់នេះ​មិនអាច​គេចផុត​ពី សំណាញ់​ច្បាប់​បានឡើយ ពីព្រោះថា​ប៉ូលិស មាន​ភស្តុតាង​គ្រប់គ្រាន់​អស់ហើយ ដើម្បី​បញ្ជាក់​អះអាង​ពី​ទោសកំហុស​របស់​នាង៕

ប្រភព៖ kcamreload

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments