Header Ads

អីក៏សំបើមម៉េះ!! ឈ្លោះប្រកែកគ្នាបន្តិចបន្តួចទាញកាំបិតចុងស្រួចចាក់.កប្រពន្ធ...

តាកែវ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ដែលបានផឹកស្រាស្រវឹងហើយមានទំនាស់ពាក្យសម្តីក្នុងគ្រួសារ ប្រើកាំបិតចុងស្រួចចាក់.កប្រពន្ធបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដែលការឃាត់ខញលយននេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិគ្រាំបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ណែម ឆេន អាយុ៤៥ឆ្នាំ ត្រូវបានជនបង្ករជាបន្តីចា់មួយកាំបិតចុងស្រួចចំ.កបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ក្រោយពេលជនបង្ករផឹកស្រាវស្រវឹងហើយមានជម្លោះពាក្យសម្តីជាមួយជនរងគ្រោះ។ ជនបង្ករខាងលើមានឈ្មោះ មួង អឿន ភេទប្រុស​ អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមុអូរតាម៉េង ឃុំអូរតាម៉េង ស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ នាំប្រពន្ធមកលេងស្រុកកំណើតនៅខេត្តតាកែវហើយក៏កើតមានជម្លោះហិង្សាបែបនេះតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments