Header Ads

ក្រោយពីផ្ទុះការរិះគន់! អ្នកនាង ចោមចាន់ ឆ្លើយតបថាមិនបានផាត់មុខលាបម្ស៉ៅឲ្យកូនស្រីនោះទេ

យើងបានស្គាល់រួចមកហើយថា នាងល្អហួស រឺក៏គេហៅថា Yaya ទី២ ដែលត្រូវជាក្មួយស្រីបង្កើតរបស់ដេនីក្វាន់ មានសម្រស់ស្រស់ស្អាតមកពីធម្មជាតិ មុខខ្ចូតគួរស្រលាញ់ បើនិយាយពីស្បែករបស់នាងល្អហួសវិញគឺសស្អាតតែម្ដង។ ប៉ុន្តែក្រោយពេលមានភាពល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុករួចមកមហាជនមួយចំនួនក៏បានធ្វើការរិះគន់ ចំពោះអ្នកនាង ចោម ចាន់ ដែលជាម្តាយរបស់ក្មេងស្រីស្រស់ស្អាតនេះថាបានផាត់មុខប្រើម្ស៉ៅលាបមុខឲ្យកូនស្រីទាំងនៅវ័យក្មេងមិនខ្លាចមានផលប៉ះពាល់ដល់ថ្ងៃក្រោយ។

ដោយមុននេះយើងឃើញម្ដាយរបស់Yaya ទី២ បានចេញវីដេអូ មួយដែលនិយាយពីសម្រស់របស់នាងល្អហួស ថា “មេីលមុខកូនមាសភ្ញាក់ពីគេង សំណាងថ្ងៃនេះដែរមិនសុំទៅលេងផ្ទះយាយ កុំអីរៀបសំលៀកបំពាក់កូនប្រុសទុកទៅភ្នំពេញស្អែកមិនទាន់ម៉ង សូមកុំច្រទ្បំថា នាងល្អហួស លាបម្ស៉ៅអោយសោះ គឺលាបទ្បេរក្សាស្បែក និងការពារកំដៅថ្ងៃទេ ទាំងខ្លួននិងមុខ ដល់ថែតាំងពីក្មេងចឹងលទ្ធផលបានមកវិញគឺស្អាតហេីយមិនប៉ះពាល់”។ បន្ទាប់ពីបង្ហោះវីដេអូនេះរួច ក៏មានអ្នកចូល Comment សរសើរពីសម្រស់របស់ Yaya ទី២ គ្រប់គ្នា៕ តោះទៅមើលវីដេអូទាំងអស់គ្នា៖

ប្រភព​ ៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments