Header Ads

ពិតជារំភើបណាស់!! ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​​មិន​ឲ្យ​ចូលរួម​ពិធី​មង្គល​ការ​​តែ​​​កូន​​កំលោះ​ធ្វើរឿង​ភ្ញាក់​ផ្អើល​មួយ​

ខ្ញុំ​​និង​​មិត្ត​ប្រុស​បាន​​ស្គាល់​គ្នា​​ពេល​នៅ​រៀន​មហាវិទ្យាល័យ​ជាមួយ​គ្នា​។​គាត់​​ជា​មនុស្ស​សង្ហា​តែ​​រឿង​ដែល​ប្លែក​​គឺ​គាត់​មិន​ធ្លាប់​មាន​​សង្សារ​ឬ​ពាក់​ព័ន្ធ​ជា​មួយ​មនុស្ស​ស្រី​ពី​មុន​មក​ឡើយ។​ខ្ញុំ​ធ្លាប់​​គិត​​លេង​ៗ​ថា​ឬ​មួយ​គាត់​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ទេ​ដឹង។


រូបភាពតំណាង

មាន​ថ្ងៃ​មួយ​ខ្ញុំ​បាន​​ទៅ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ហើយ​ក៏​បាន​ជួប​គាត់​ដោយ​ចៃដន្យ​​​ដែល​គាត់​កំពុង​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​​កន្លែង​។​នៅ​ថ្ងៃ​នោះ​​​ខ្ញុំ​បាន​ផឹក​ស្រា​ស្រវឹង​ខ្លាំង​​ហើយ​​ក៏​ច្រឡំ​ថើប​គាត់។​នា​ថ្ងៃ​បន្ទាប់​មក​ទៀត​​គាត់​តែង​​តែ​គេច​មុខ​ចេញ​ពី​ខ្ញុំ​ជា​រៀង​រហូត​ហើយ​យើង​ទាំង​ពីរ​នាក់​ក៏​មិន​ដែល​បាន​​ជួប​គ្នា​ទៀត​ឡើយ។

តែ​មិន​ដឹង​ថា​​​ទេវតា​លេង​រឿង​អ្វី​ដាក់​យើង​ទាំង​ពីរ​នាក់​​ទើប​ឲ្យ​គាត់​​មក​ដាក់​ពាក្យ​ធ្វើការ​នៅ​កន្លែង​ធ្វើការ​​របស់​ខ្ញុំ។​​ពេល​​ឃើញ​ខ្ញុំ​គាត់​ប្រហែល​គិត​ថា​ខ្ញុំ​ក៏​មក​ដាក់​ពាក្យ​ធ្វើការ​ដូច​គាត់​ដែរ​ហើយ​​មើល​ទៅ​។​នៅ​ថ្ងៃ​នោះ​ខ្ញុំ​មាន​សំណួរ​ក្នុង​ចិត្ត​​ជា​ច្រើន​ចង់​សួរ​គាត់​តែ​មិន​ហ៊ាន​ម្យ៉ាង​ទៀត​​ព្រោះ​គាត់​​ក៏​មិន​​ព្រម​និយាយ​អ្វី​ចេញ​មក​​​បន្តិច​សោះ​។

គាត់​មើល​ទៅ​​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ឡើយ​​ទាំង​ដំណើរ​និង​ការ​និយាយ​​ស្ដី។​នៅ​ពេល​គាត់​ដឹង​ថា​ខ្ញុំ​ធ្វើ​ការ​នៅ​ទី​នេះ​ហើយ​​គាត់​​ក៏​ប្រញាប់​​សុំ​​ទៅ​សម្ភាសន៍​ភ្លាម​ៗ​ដែរ។​នៅ​ថ្ងៃ​បន្ទាប់​ខ្ញុំ​ក៏​បាន​ទាក់​ទង​​ទៅ​គាត់​ដើម្បី​សួរ​​រឿង​មក​សម្ភាសន៍​ការងារ។​គ្រាន់តែ​បាន​ឮ​សំឡេង​គាត់​និយាយ​ក៏​ដឹង​ភ្លាម​ៗ​ថា​​ខាង​ក្រុម​ហ៊ុន​​របស់​ខ្ញុំ​ប្រហែល​ជា​​បដិសេធ​គាត់​ហើយ។

ក្នុង​ថ្ងៃ​នោះ​ខ្ញុំ​បាន​ណាត់​គាត់​ញ៉ាំ​បាយ​ជាមួយ​គ្នា​​ខ្ញុំ​ក៏​បាន​សួរ​ទៅ​គាត់​ថា​ហេតុ​អ្វី​​ត្រូវ​គេច​មុខ​​ចេញ​ពី​ខ្ញុំ?​​គាត់​នៅ​ស្ងៀម​ទម្លាក់​​មុខ​ចុះ​ភ្លាម​ៗ​បន្តិច​តែ​​ក៏​ព្រម​ប្រាប់​ថា​គាត់​មិន​បាន​គេច​មុខ​​ទេ​តែ​​មក​ពី​ខាង​ផ្ទះ​ក្រុម​គ្រួសារ​របស់​គាត់​​មាន​បញ្ហា​នា​ពេល​នោះ។

គាត់​សារភាព​បន្ត​ថា​គាត់​ចង់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ខ្ញុំ​ដែរ​​តែ​ខ្លាច​ថា​ប្រសិន​បើ​ទាក់​ទង​គ្នា​ហើយ​​វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​​លំបាក​ទៅ​ជា​មួយ​គាត់​។​ពេល​គាត់​និយាយ​ចប់​​ខ្ញុំ​ខ្លួន​ឯង​ក៏​បាន​​ដឹង​ការ​លំបាក​ដែរ​​ហើយ​ខ្ញុំ​ក៏​ព្យាយាម​ប្ដូរ​រឿង​និយាយ​តែ​ម្ដង។​នៅ​ថ្ងៃ​បន្ត​​បន្ទាប់​មក​ទៀត​ខ្ញុំ​បាន​ព្យាយាម​ជួយ​គាត់​រក​ការ​ងារ​ធ្វើ​និង​តែងតែ​​គាំទ្រ​ខាង​គាត់​ជានិច្ច​។

ពេលវេលា​ចេះ​តែ​កន្លង​ផុត​ទៅ​យើង​ទាំង​ពីរ​បាន​បាក់​ចិត្ត​ស្រលាញ់​គ្នា​ហើយ​គាត់​ក៏​ព្រម​នាំ​​ខ្ញុំ​​ទៅ​លេង​​ផ្ទះ​និង​ណែនាំ​​ឲ្យ​ស្គាល់​​គ្រួសារ​របស់​គាត់។​​ខ្ញុំ​គិត​ជា​យូរ​មក​ហើយ​ថា​​ផ្ទះ​របស់​គាត់​ក្រ​តែ​គិត​មិន​ដល់​ថា​​ម្ដាយ​របស់​គាត់​ជា​មនុស្ស​ពិការ​ឡើយ​។

ចំណែក​ខាង​គ្រួសារ​ខ្ញុំ​ពេល​ដឹងរឿង​ខ្ញុំ​ស្រលាញ់​បុរស​ក្រីក្រ​ប៉ា​ម៉ាក់​ខ្ញុំ​ក៏​ជំទាស់​ការ​ទាក់​ទង​របស់​យើង​ទាំង​ពីរ​នាក់​។​ខ្ញុំ​ដឹង​ថា​ម្ដាយ​ឪពុក​គ្រប់​គ្នា​​ចង់​​ឲ្យ​កូន​មាន​សេចក្ដី​សុខ​តែ​ខ្ញុំ​គិត​ថា​ដរាប​ណា​ខ្ញុំ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​នោះ​​ជា​សេចក្ដី​សុខ​សុភមង្គល​ហើយ។​​គិត​បែប​នេះ​​​ទើប​ខ្ញុំ​ស្រលាញ់​​គាត់​រហូត​​ដល់​​ជ្រុលជ្រួស​មាន​ផ្ទៃ​ពោះ​ហើយ​ប៉ា​ម៉ាក់​​របស់​​ខ្ញុំ​ក៏​មិន​អាច​​បដិសេធ​ថា​មិន​ឲ្យ​រៀប​ការ​បាន​ដែរ។

ប៉ា​ម៉ាក់​របស់​ខ្ញុំ​ខ្លាច​ថា​ពេល​​ខ្ញុំ​រៀបការ​រួច​នឹង​មាន​ជីវិត​លំបាក​​ទើប​លោក​ទាំង​ពីរ​សម្រេច​​ទិញ​ផ្ទះ​និង​​រថយន្ត​មួយ​គ្រឿង​ឲ្យ​ជា​កាដូ​ថ្ងៃ​រៀបការ។​ប៉ា​ប្រាប់​ស្វាមី​​របស់​ខ្ញុំ​ថានៅ​ថ្ងៃ​រៀបការ​"ឯង​មិន​ត្រូវ​ឲ្យ​ឪពុកម្ដាយ​របស់​ឯង​មក​ចូល​រួម​ទេ​ព្រោះ​នៅ​ថ្ងៃ​នោះ​​នឹង​មាន​អ្នក​ធំ​​អ្នក​មាន​និង​មនុស្ស​ល្បី​ៗ​​ក្នុង​សង្គម​ចូល​រួម​ច្រើន​ដែល​មិន​ចង់​ឲ្យ​អាម៉ាស់​ភ្ញៀវកិត្តិយស។"​ខ្ញុំ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​សុំ​ឲ្យ​​លោក​ប៉ា​​​ប្ដូរ​ចិត្ត​តែ​ធ្វើ​មិន​បាន​រហូត​ថ្ងៃ​រៀប​ការ​​ក៏​មក​ដល់។

នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​កំពុង​ដំណើរ​ការ​មិន​​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់​តែ​ស្វាមី​របស់​ខ្ញុំ​​​ទទួល​ទូរសព្ទ​​ហើយ​គាត់​ក៏​ប្រញាប់​ចេញ​ទៅ​ក្រៅ​ពិធី​ភ្លាម។​​បន្តិច​ក្រោយ​មក​​គាត់​​ត្រលប់​មក​​វិញ​ហើយ​បាន​​ដឹក​ដៃ​ម្ដាយ​​​បង្កើត​របស់​គាត់​ចូល​រោង​ការ​កូន​​រួច​នាំ​ទៅ​អង្គុយ​លើ​កៅអី​ម្ខាង​។

គាត់​បាន​សុំ​ពេល​​​និយាយ​ទៅ​កាន់​​អ្នក​ចូលរួម​ពិធី​ថា​"​​សួស្ដី​ភ្ញៀវ​កិត្តិយស​ទាំង​​អស់​ដែល​បាន​ចំណាយ​ពេល​​វេលា​មក​ចូល​រួម​​ពិធី​មង្គល​ការ​​​ថ្ងៃ​នេះ​និង​​ធ្វើ​ជា​សាក្សី​ដល់​ពួក​យើង​ទាំង​ពីរ​នាក់។​ជា​ដំបូង​ខ្ញុំ​សូម​​អរគុណ​ដល់​ម្ដាយ​ឪពុក​​របស់​ខ្ញុំ​​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ខ្ញុំ​រហូត​មក​និង​បាន​បង្រៀន​​អ្វី​ៗ​ជា​ច្រើន។​លោក​អ្នក​​ប្រហែល​​គិត​មិន​ដល់​ថា​​មនុស្ស​ចាស់​ពិការ​នេះ​មាន​​ជីវិត​ក្រលំបាក​​យ៉ាង​ណា​ទេ​តែ​ដោយ​សារ​ពួក​គាត់​ទើប​មាន​រូប​ខ្ញុំ​ពេល​នេះ។

ពេល​​ខ្ញុំ​​រៀន​នៅ​​ថ្នាក់​​​មធ្យម​សិក្សា​ឪពុក​​​​ខ្ញុំ​​បាន​​ឡើង​ទៅ​ជួស​ជុល​ដំបូល​ផ្ទះ​ហើយ​ក៏​បាន​ជួប​​ឧបទ្ទវហេតុ​​​​ធ្លាក់​ចុះ​មក​​​​ក្រោម​​​ធ្វើ​ឲ្យ​​គាត់​​​ធ្លាក់​ខ្លួន​ពិការ​​។​គាត់​​មិន​ព្រម​​​​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ទេ​ព្រោះ​ត្រូវ​ការ​សន្សំ​​ប្រាក់​​​​​​​​ទុក​​ឲ្យ​ខ្ញុំ​​​បាន​​រៀន​​បន្ត។​នៅ​ថ្ងៃ​​បន្ទាប់​​​​ពុក​​ក៏​​​មាន​អាការៈ​​​កាន់​តែ​យ៉ាប់យ៉ឺន​​​រាងកាយ​​​​កម្រើក​​មិន​រួច​​រហូត​​​​​​​​ការ​សិក្សា​របស់​ខ្ញុំ​ត្រូវ​​ផ្អាក​និង​ត្រលប់​​មក​ផ្ទះ​វិញ​ដើម្បី​​មើល​ថែ​​ពុក​​។​ពុក​ផ្ដាំ​ថា​​​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខ្ញុំ​​ត្រូវ​​មើល​ថែ​ម៉ែ​ឲ្យ​បាន​ល្អ​ព្រោះ​គាត់​មិន​អាច​​នៅ​មើល​ថែ​​​បាន​ទៀត​​​​ទេ។

​​​

ក្រោយ​មក​​​ប៉ុន្មាន​ថ្ងៃ​​ពុក​ក៏​បាន​លាចាក​លោក​ទៅ​​ហើយ​ខ្ញុំ​​​ក៏​សម្រេច​ឈប់​រៀន​​ថ្នាក់​មហាវិទ្យាល័យ​​រួច​មក​មើល​ថែ​ម៉ែ​វិញ។​​ថ្ងៃ​នេះ​​​ជា​ថ្ងៃ​សំខាន់​​របស់​​ខ្ញុំ​ខ្ញុំ​សុំ​នាំ​​មនុស្ស​​សំខាន់​​​បំផុត​​ក្នុង​ជីវិត​របស់​ខ្ញុំ​​​​​មក​ចូល​រួម​ពិធី​មង្គលការ​ថ្ងៃ​នេះ​ហើយ​ខ្ញុំ​​​ចង់​ប្រាប់​​​​​​ទាំង​អស់​គ្នា​ថា​​ការ​មាន​​ឪពុក​​​ឬ​ម្ដាយ​​ជា​​​មនុស្ស​ពិការ​​​​​មាន​អ្វី​ត្រូវ​ខ្មាស​​ទៅ​។"

បន្ទាប់​ពី​ស្វាមី​​របស់​ខ្ញុំ​​និយាយ​ចប់​​​គាត់​​ទប់​ទឹក​​​ភ្នែក​មិន​ជាប់​​ហើយ​​ភ្ញៀវ​កិត្តិយស​បាន​ក្រោក​ឈរ​​ទះ​ដៃ​​ខ្លាំង​​ៗ​​​ពេញ​​ពិធី​ឯ​​ប៉ា​របស់​ខ្ញុំ​បាន​ប្រែ​ទឹក​មុខ​​ស្លេក​ស្លាំង​។​តែ​អ្វី​ខ្ញុំ​​ទទួល​បាន​ពេល​នេះ​​គឺ​​ខ្ញុំ​បាន​ជ្រើស​រើស​បុរស​​មិន​ខុស​ទេ​​តទៅ​នេះ​ជីវិត​រស់នៅ​នឹង​​មាន​​សេចក្ដី​សុខ​​ពិត​ប្រាកដ៕

​​

តម្លៃ​អប់​រំ​រឿង៖​ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​ផ្ដល់​សិទ្ធិ​ឲ្យ​កូន​ជ្រើស​គូស្រករ​​ខ្លួន​ស្រលាញ់​ដែល​ត្រូវ​រួម​រស់​នៅ​ជាមួយ​គ្នា​មួយ​ជីវិត។​បើ​ព្រម​ទទួល​យក​កូន​គេ​ធ្វើ​ជា​កូន​ប្រសា​ក៏​ត្រូវ​​ទទួលស្គាល់​ឪពុក​ម្ដាយ​កូន​ប្រសា​ធ្វើ​ជា​ដន្លង​នឹង​គ្នា​ដែរ​ទោះ​គាត់​ក្រ​លំបាក។​ធ្វើ​ជា​កូន​ត្រូវ​ចេះ​ការ​ពារ​​ថែរក្សា​ឪពុក​ម្ដាយ​និង​ទទួល​ស្គាល់​ការ​ពិត​ពិសេស​ពេល​គាត់​ចាស់​ជរា​ឬ​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​យើង។​ការ​ជ្រើស​រើស​ស្វាមី​​ឬ​ភរិយា​មាន​គំនិត​ល្អ​​ទោះ​បី​ក្រ​ក៏​គង់​ក្លាយ​ជា​អ្នក​មាន។


រូបភាពតំណាង

ប្រភព៖ sabay

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments