Header Ads

នោះនោះ!! បែកពីរប្រពន្ធរាប់ខែស្រាប់តែមកវិញ ប្រពន្ធមានសាហាយ សាហាយដេញវៃប្តីដើមទៀត….

ខេត្តក្រចេះ៖ កាលពីយប់ថ្ងៃទី២៨ សីហា ២០១៧នៅភូមិវាលបីចក្រីហេងស្ថិតក្នុងឃំុ២ធ្នូស្រុកស្នួល ខេត្តក្រចេះ មានករណីស្ត្រីវយ័១៧ឆ្នាំម្នាក់បានយកប្រុសស្នេហ៍របស់ខ្លួន មកដេកក្នុងផ្ទះ ដែលធ្លាប់រួមរស់ជាមួយប្តីដែលបានរៀបការតាមប្រពៃណីយ៍អស់រយៈពេល០២ឆ្នាំមកហេីយនោះបង្កឲ្យមានការភ្ញាក់ផ្អេីលអស់មួយភូមិ។ស្ត្រីវយ័អាយុ១៧ឆ្នាំនោះមានឈ្មោះធី រិតធារី នឹងប្តីឈ្មោះឃឹម រិធ អាយុ២៩ឆ្នាំមានទីលំនៅភូមិឃំុខាងលេី។បេីតាមសេចក្តីរាយការណ៍ពីលោក ជំុ ចន្ថា មេភូមិបានប្រាប់ភ្នាក់ងារព័ត៌មានថាៈ ប្តីប្រពន្ធមួយគូនេះតាំងពីរៀបការមកដោយបុរសជាប្តីស្លូតមិនសូវសង្ហាផង ។ធ្វើឲ្យស្ត្រីវ័យ១៧ឆ្នាំចេះតែសុំលែងជាញឹកញាប់ តែដោយលោកជាមេភូមិតែងតែអប់រំហេីយឲ្យទៅនៅជាមួយគ្នាវិញទៅ ។

លោកមេភូមិបានបង្ហេីបឲ្យដឹងបន្ថែមទៀតថាៈក្នុងរឿងគ្រួសារនេះ កុំអីនោះលែងគ្នាយូរណាស់បាត់ហេីយតែខាងប្រុសមិនព្រមលែងដោយនិយាយថាបេីឲ្យខ្ញុំលែងសងលុយម៉ូតូឲ្យខ្ញុំ២លានមកបានលែង លោកមេភូមិបន្តទៀតថា ដោយមានការសង្សយ័ នៅទង្វេីរបស់ស្ត្រីវយ័១៧ឆ្នាំម្តាយបង្កេីតខាងប្តី នឹងប្តីដាក់ពាក្យប្តឹងលោកឲ្យជួយឃ្លាំមេីលផងនោះទេីបនៅយប់ថ្ងៃទី២៨សីហា២០១៧នេះ ក៏ស្រាប់តែមានករណីនេះកេីតឡេីងមែនលោកបាននាំកម្លាំងប្រជាការពារភូមិមកចាំយាមរហូតដល់ភ្លឺ ខាងក្រៅរបងផ្ទះដោយខ្លាចខុសច្បាប់ ភ្លឺឡេីងទេីប លោកនាំគ្រួសាទាំងសងខាងមកប៉ុស្តិ៍ដេីម្បីដោះស្រាយរកខុសត្រូវ។យេីងងាកមកមេីលសា់ច់រឿងឯបុរសជាប្តីត្រូវសាហាយប្រពន្ធនឹងម្តាយក្មេកវ៉ៃ ហេីមស្មារនឹងជេីងដៃនៅពេលដែលពួកគេរារាំងរូបគេមិនឲ្យចូលផ្ទះ បានប្រាប់ភ្នាក់ងារព័ត៌មានថា៖

រូបគេចេញពីផ្ទះទៅធ្វេីចំការឆ្ងាយនៅឯត្រពាំងផ្លឹសក្នុងព្រៃជ្រៅដេីម្បីដោះស្រាយជីវភាពគ្រួសារ បុរសជាប្ដីបានបន្តទាំងស្រង៉ូតស្រង៉ាត់ថា៖ រូបគេបែកពីប្រពន្ធយូក៏សម្រេចចិត្តមកផ្ទះដេីម្បីជួបប្រពន្ធ មិននឹកស្មានដល់ថ្នាក់ប្រពន្ធយកប្រុសមកដេកផ្ទះក្នុងបន្ទប់ហេីយឲ្យសាហាយ វាយរូបខ្ញុំជាប្តីដូច្នេះសោះបេីកុំបានខ្ញុំដាក់ពាក្យប្តឹងមេភូមិទុក ទេីបបានពួកគាត់មកជួយទាន់ពេលកំុអីត្រូវស្លាប់ក៏មិនដឹងដែរ។រឿង​ដែល​គួរឲ្យ​ហួសចិត្ត​ខាងក្រោយ​គឺ​៖ ស្រ្តីវយ័១៧ឆ្នាំបានឆ្លេីយដោះសារប្រាប់ប៉ុស្តិ៍រដ្ឋបាលនគរបាល២ធ្នូថាបុរសឈ្មោះប្រុញរអាយុ២៩ឆ្នាំមានទីលំនៅភូមិស្រែថ្មីឃុំឃ្សឹមស្រុកស្នួលត្រូវ ជាបងប្អូនទេ។
តែ​លោក​ប្រុញ​ជា​សាហាយវិញ បានបដិសេធ​ថា៖ មិនមានជាប់សាច់ឈាមបងប្អូនអីទេគ្រាន់តែស្គាល់គ្នាបានជិតមួយខែតែប៉ុណ្ណោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments