Header Ads

គួរឲ្យអាណិតគាត់ណាស់!! កូន៦នាក់ ទុកម្ដាយចាស់ឲ្យ​ដេកតាម​ចិញ្ចើមផ្លូវ​ជិត២០ឆ្នាំ តែលទ្ធផលចុងក្រោយស្រាប់តែ…

កាល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​​នេះ ស្ត្រី​ចំណាស់​ជនជាតិ​ថៃ​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​អាណិត ​ក្រោយ​ដឹង​ថា​លោក​យាយ​​បាន​ដើរ​រើស​សំរាម​ដេក​តាម​ចិញ្ចើម​ផ្លូវ ទោះ​មាន​កូន​​ធំ​ៗ​ដល់​ទៅ​ ៧​នាក់​ក៏​ដោយ។ តាម​រយៈ​គណនី​ហ្វេសប៊ុក​បុរស​ជនជាតិ​ថៃ​ម្នាក់​​​ឈ្មោះ ម៉េត បាន​រៀប​រាប់​ដោយ​ផ្ដើម​ដំបូង​ថា ​នៅ​ពេល​យាយ​ត្រលប់​មក​ផ្ទះ ​សុនខ​របស់​យាយ​នៅ​ចំណាំ​យាយ​បាន វា​រត់​ចូល​មក​រក​យាយ តែ​សម្រាប់​កូន​យាយ​វិញ ពួក​គេ​មិន​ស្គាល់​ម្ដាយ​របស់​ខ្លួន​​ទេ​។

លោក​ ម៉េត ​បាន​បញ្ជាក់​ថា មាន​​មិត្តភ័ក្ដិ​របស់​គាត់​បាន​ប្រាប់​រឿង​រ៉ាវ​មក​ថា ពួក​គេ​បាន​ជួប​លោក​យាយ​ចំណាស់​ម្នាក់​អូស​រទេះ​រើស​សំរាម ឬ​អេត​ចាយ ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ ភេត​កៈសេម​ ៧៧ បន្ទាប់​មក​លោក ម៉េត ក៏​ប្រញាប់​ចុះ​ទៅ​ដល់​កន្លែង សួរ​នាំ និង​ជួយ​យាយ​តែ​ម្ដង។

លោក​យាយ​ស្នាក់​នៅ​ក្រោម​ដំបូល​​រថយន្ត​​កញ្ចាស់​ខូច​ដែល​គេ​ទុក​ចោល និង​បិទ​បាំង​ដោយ​ផ្ទាំង​បដា ក្រណាត់​ចាស់​ៗ​ផ្សេង​ទៀត ដើម្បី​ជ្រក​ថ្ងៃ​ ជ្រក​ភ្លៀង​។ លោក​យាយ​​ប្រាប់​រឿង​លោក​ ម៉េត ​ថា គាត់​មាន​អាយុ ៧៩​ឆ្នាំ និង​ស្នាក់​នៅ​កន្លែង​នេះ​ជិត ២០​ឆ្នាំ​ហើយ។ រាល់​ថ្ងៃ​យាយ​អូស​រទេះ​ចេញ​ទៅ​រើស​អេតចាយ​ដើម្បី​រក​ប្រាក់​ទិញ​បាយ ទិញ​ទឹក និង​ចិញ្ចឹម​សុនខ​ប្រមាណ ៨ ទៅ​ ៩​ក្បាល​ទៀត។

ពេល​ខ្លះ​ក៏​បាន​​ប្រាក់​មក​ ទុក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ខ្លួន​ឯង​ដែរ។ លោក​យាយ​​មិន​មាន​អត្តសញ្ញាណ​ប័ណ្ណ​ទេ​ ដូច​ច្នេះ​គាត់​មិន​អាច​​ទទួល​ប្រាក់​ឧបត្ថម្ភ និង​មិន​មាន​សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​ឥត​គិត​ថ្លៃ​ឡើយ។

ត្រលប់​ទៅ​រឿង​អតីតកាល​វិញ លោក​​យាយ​មាន​កូន​ទាំង​អស់ ៧​នាក់ កូន​ច្បង​​គេ​ស្លាប់ កូន ៥​នាក់​ទៀត​មិន​ដែល​មក​អើត​សោះ​ ​មាន​តែ​កូន​ប្រុស​ម្នាក់​ យូរ​ៗ​​ជិះ​ម៉ូតូ​មក​មើល​​ម្ដង ប្រហែល​មួយ​ខែ​ម្ដង និង​ឲ្យ​ប្រាក់ ១០០​បាត ឬ​ស្មើ​ប្រមាណ​ ១២ ០០០​រៀល។

លោក​យាយ​បាន​រៀប​រាប់​ប្រាប់​លោក​ ម៉េត ​ទាំង​ទឹក​ភ្នែក​អួល​ដើម​ក​ថា “នៅ​ពេល​យាយ​ត្រលប់​ពី​ដើរ​រើស​​អេតចាយ​វិញ សុនខ​​បាន​ឃើញ​យាយ​ វា​នៅ​ចំណាំ​យាយ​បាន ​វា​​បាន​រត់​​មក​រក​យាយ​​ទាំង​សប្បាយ​ចិត្ត ​តែ​សម្រាប់​កូន​យាយ​វិញ ​​ពេល​វា​ឃើញ​មុខ​ម្ដាយ​ខ្លួន​ឯង វា​មិន​ដែល​ស្គាល់​ទេ។ ពួក​វា​នឹង​សប្បាយ​ចិត្ត ពេល​មិន​​បាន​ជួប​មុខ​ម្ដាយ​ឯង”។ ដោយ​ទឹក​ចិត្ត​អាណិត​លោក ម៉េត បាន​ជូន​ប្រាក់​យាយ​មួយ​ចំនួន​​សម្រាប់​​ចាយវាយ​បន្ត​ទៅ​មុខ​ទៀត​ផង​ដែរ៕

ប្រភព៖​ biz-kh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments