Header Ads

ខឹងកូនយកអីគូសលើឡានសំណប់ចិត្ត ទ្រាំមិនបានក៏វ៉ៃយ៉ាងខ្លាំង ប៉ុន្តែពេលមើលកន្លែងគូសស្រាប់ស្រក់ទឹកភ្នែក...

នៅថ្ងៃ The Father’s Day គឺជាថ្ងៃដែលកូនៗគ្រប់រូបជូនការដូទៅអោយឪពុករបស់ខ្លួនដើម្បីបង្ហាញក្ដីស្រលាញ់ចំពោះគាត់។មានរឿងរ៉ាវមួយដែលបានធ្វើអោយមនុស្សគ្រប់គ្នារំជួលចិត្តស្រក់ទឹកភ្នែកគ្រប់គ្នា ដោយបុរសម្នាក់ ឈ្មោះ Joseph Martinez គាត់បានផុសរឿងរ៉ាវរបស់គាត់ ដែលគាត់មានអារម្មណ៍ថាខុសខ្លាំងចំពោះកូនស្រីរបស់គាត់ គឺនៅថ្ងៃមួយ ថ្ងៃ The Father’s Day ដោយសារតែគាត់រវល់ការងារពេកមិនសូវមានពេលគ្រប់គ្រាន់ផ្ដល់អោយគ្រួសារទេ។ នៅពេលស្លៀកពាក់រៀបចំទៅធ្វើការ គាត់បានទទួលបានរូបភាពមួយពីកូនស្រីរបស់គាត់ ដែលរូបនោះឃើញ កូនស្រីរបស់គាត់កាន់ទួលល្វីស និងឃើញឡានដ៏ថ្លៃរបស់គាត់ ត្រូវបានគូសឆូត ឡាននេះគឺជាឡានដែលគាត់ស្រលាញ់បំផុត គាត់ខំថែទាំវាខ្លាំងណាស់ មិនហ៊ានធ្វើអោយវារបកថ្នាំសូម្បីតែបន្តិច តែពេលនេះកូនស្រីរបស់គាត់យកទួលល្វីសមកគូសឆូតលើវា ធ្វើអោយគាត់ទ្រាំមិនក៏ស្ទុះទៅរកកូនស្រី ហើយបានវ៉ៃទៅលើកូនស្រីយ៉ាងខ្លាំង ហើយក៏បានស្ដីថា “អត់កន្លែងលេងមែនហាស! បានទៅយកអីគូសឡានលេង!”។កូនស្រីរបស់គាត់ស្រែកយំទាំងឈឺចាប់ ប្រពន្ធរបស់គាត់បានឃាត់គាត់ ដោយនិយាយថា “បានហើយវ៉ៃកូន ប៉ុន្នឹងហើយ នាងនៅតូចណាស់!” ។

គាត់ក៏ដើរចេញទៅ មើលឡានដែលគូសឆូត ឃើញថា វាមិនខូចខាតអ្វីទាល់តែសោះ ដោយកូនស្រីរបស់គាត់បានយកដីសរយកទៅសេរសេរលើឡាន ថា “I love my dad” ន័យខ្មែរ “ខ្ញុំស្រលាញ់លោកប៉ារបស់ខ្ញុំ” ។ គាត់ឃើញហើយស្រក់ទឹកភ្នែក គាត់យល់ច្រឡំស្មានតែកូនស្រីគាត់ យកទួលល្វីសទៅគុសឆូត គាត់មានអារម្មណ៍ថាខុស និងស្ដាយក្រោយដែលបានវាយយ៉ាងខ្លាំងទៅលើកូនស្រីគាត់ គាត់បានរត់ទៅរកកូនស្រីហើយអោបនាង ដោយនិយាយថា “អោយប៉ាសុំទោសដែលវ៉ៃកូន ប៉ាខុសហើយលើកលែងទោសអោយប៉ាផង!”។ ចាប់តាំងពីពេលនោះមក គាត់បានទំលាក់ការងារមួយចំនួនចុះ ហើយចំណាយពេលមួយចំនួនជាមួយគ្រួសារដោយសេចក្ដីរីករាយ។គាត់គិតថា គ្រួសារដ៏រីករាយ និងមានសុភមង្គល មិនមានមាសប្រាក់ លុយកាក់ច្រើននោះទេ គឺជាគ្រួសារមួយដែលមានពេលវេលានៅជាមួយគ្នា។ គ្មានរបរអ្វីមានតម្លៃជាងប្រពន្ធ និងកូនរបស់ខ្លួនឡើើយ។

ប្រភព៖ biz-khmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments