Header Ads

ពិតជាមិនគួរឲ្យជឿសោះ!! ប្តីប្រពន្ធវ័យចំណាស់មួយគូមិនព្រមទុកសត្វចិញ្ចឹមរបស់ពួកគេចោលជាដាច់ខាតទោះបីជាត្រូវស្លាប់ក៏ដោយ (មានវីដេអូ)

ប្រជាពលរដ្ឋ Joso ប្រទេសជប៉ុនថ្មីៗនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងបង្កឱ្យមានទឹកជំនន់ និងការបាក់ដីនៅតំបន់ភាគខាងជើងក្រុងតូក្យូ។ ខណៈពេល​ដែល​អ្នកស្រុកជាច្រើនបានចាកចេញពីតំបន់លិចទឹកភ្លាមៗដើម្បីសុវត្ថិភាព តែប្តីប្រពន្ធវ័យចំណាស់មួយគូនេះបានសម្រេចចិត្តមិន​ចាកចេញនោះទេ​បើ​គ្មាន​សត្វ​ចិញ្ចឹម​របស់ពួកគេ។

នៅពេលកាន់តែទៅមុខ ហើយវាកាន់តែមានសភាពគ្រោះថ្នាក់នៅពេលដែលទឹកជំនន់កាន់តែលិចខ្លាំងឡើងៗនៅជុំវិញផ្ទះរបស់​ពួកគេ។ អរគុណណាស់​ដែល​មានឧទ្ធម្ភាគចក្របានរកឃើញពួកគេហើយអ្នកជួយសង្គ្រោះក៏បានចុះមកយកពួកគេអោយចូលទៅក្នងឧទ្ធម្ភាគចក្រនោះ។ តែប្តីប្រពន្ធនេះបាន​បដិសេធមិនធ្វើដូច្នេះទេលុះត្រាតែសត្វចិញ្ចឹមរបស់ពួកគេត្រូវបានសង្រ្គោះផងដែរ។

រឿងដែលមិនគួរឱ្យជឿនេះ និងត្រូវបានតថឡើងគ្រាន់តែចង់បង្ហាញពីភាពរឹងមាំនៃចំណងរវាងសត្វចិញ្ចឹមជាមួយនឹងម្ចាស់។ សត្វឆ្កែ និងឆ្មាជួនកាល​គ្រាន់​តែ​ជា “សត្វចិញ្ចឹម” ប៉ុន្តែក៏ជាមិត្តភក្តិ និងគ្រួសារសម្រាប់មនុស្សជាច្រើនផងដែរ។ សូមទស្សនាវីដេអូខាងក្រោម៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments