Header Ads

អានចប់អួលដើម.ក!!! ឪពុកខឹងកូន ទះមួយកំផ្លៀង ហើយក៏រត់ចេញពីផ្ទះ តែថ្ងៃត្រលប់មកវិញគ្រប់យ៉ាងហួសពេលអស់…

កាលពី13ឆ្នាំមុនមានក្មេងប្រុសម្នាក់ឈ្មោះ លិនធុង ឆ្នាំនោះ គេបានរៀនចប់វិទ្យាល័យ ឪពុករបស់គេចង់អោយគេរៀនមហាវិទ្យាល័យទៀត តែគេប្រាប់ឪពុកថាមិនចង់រៀនទេ ឪពុកខឹងក៏ទះគេមួយកំផ្លៀង ហើយស្រែកគំហកថា ««បើមិនចង់រៀនទេ ឆាប់ចេញទៅណាអោយបាត់ទៅ»» ។

លិនធុង មិនបានយំទេ គេសំលឹងមើលឪពុកគេ មិនព្រិចភ្នែកហើយនិយាយថា««ទៅក៏បាន! តែប៉ាកុំស្ដាយក្រោយអោយសោះ!»»និយាយរួចគេក៏ដើចេញពីផ្ទះ ដោយមិននិយាយជាមួយម្ដាយដែលស្រែកយំ ហាមរូបគេ។

ខាងក្រៅមេឃក៏កំពុងតែភ្លៀងយ៉ាងខ្លាំង ពេលគេចេញពីផ្ទះ ពុករបស់គេក៏ពិបាកចិត្ត តែគាត់គិតថាបន្តិចទៀតកូន និងមកវិញហើយ។ គាត់អង្គុយចាំមុខផ្ទះពេញមួយយប់ ទៀបភ្លឺនៅមិនឃើញកូនមកវិញ ទ្រាំមិនបានក៏ចេញតាមរកកូន។ តែគាត់រកកូនមិនឃើញសោះ ដោយអស់កំលាំងពេកគាត់ក៏បានដួលបណ្ដាលអោយបាក់ជើងត្រូវចូលមន្ទីរពេទ្យ។

នៅក្នុងមន្ទីរពេទ្យ ពេលកំពុងព្យាបាលគាត់នៅតែនឹកកូន ហើយថែមទាំងគ្មានដំណឹងពីកូនទៀត គាត់ទ្រាំមិនបាន ក៏ទៅតាមរកកូនទាំងខ្លួនមិនទាន់ជា។ អកុសលគាត់បានជួបឧបហេតុម្ដងទៀត គាត់ក៏ដើរលែងរួចរហូតតែម្ដង។

13ឆ្នាំកន្លងទៅថ្ងៃនោះ មានភ្លៀងធ្លាក់ដូច13ឆ្នាំមុន មានឡានទំនើបមួយបានបើកចូលមកក្នុង ភូមិតំរង់ទៅផ្ទះរបស់ត្រកូល លិន សភាពនៅមុខផ្ទះនៅដូចដើម កំលោះរូបសង្ហារម្នាក់ដែចុះពីលើឡាន នោះគឺ លិនធុង។

ក្មេងដែលបានរត់ចេញពីផ្ទះ13ឆ្នាំមុន ពេលនេះគេមានការងារល្អ ហើយបានក្លាយជាសេដ្ឋីម្នាក់។​ 13ឆ្នាំមុន គេមិនដែលបានទាក់ទងមកផ្ទះទេ ថ្ងៃនេះគេធ្វើបានសំរេចហើយ គេយកលុយដាក់ពេញកាបូបមកអោយឪពុកម្តាយមើល។ គេរកលុយបានច្រើនណាស់ពុកម៉ែគេអាចឃើញលុយច្រើនបែបនេះទេសប្បាយចិត្ត គេចង់អោយឪពុកគេដឹងថា ទោះមិនបានរៀនខ្ពស់ក៏អាចជោគជ័យក្នុងជីវិតដែរ។

លិនធុង ច្រានទ្វារចូលក្នុងផ្ទះ ម្ដាយរបស់គេកំពុងអង្គុយខាងក្នុងផ្ទះ ធ្វើអោយគេទឹកភ្នែករលីងរលោង ឈរស្ងៀមទ្រឹងនៅមាត់ទ្វារម្ដាយបានលឺសំលេងក៏សួរថា««នរណាគេ?»»។

លិនធុងចាប់ផ្ដើមអួលដើមករ ហើយក៏តបម្ដាយថា««ម៉ែ ខ្ញុំមកវិញហើយ!»»ម្ដាយគេស្ងាត់មាត់ទឹកភ្នែកក៏ហូរកាត់ថ្ពាល់ទាំងគូរ យកដៃរាវរកកូន««ធុងកូនម៉ែ !កូនមែនអី?»»។

លិនធុង ដើរទៅរកម្ដាយហើយចាប់ដៃម្ដាយរបស់ខ្លួនសំពះ«« ម៉ែ! ខ្ញុំណាខ្ញុំមែនណា!ភ្នែកម៉ែកើតអី?»» ម្ដាយរបស់គេលើដៃយឺតៗមកអង្អែលមុខកូន តបថា««ភ្នែកម៉ែខ្វាក់ហើយ ក្រោយពីកូនទៅបាត់ម៉ែយំរាល់ថ្ងៃ យំទាល់តែមើលលែងឃើញ»»។

គេអោបម្ដាយយ៉ាងណែនទឹកភ្នែកហូរសស្រាក់ ទើបគេសម្រួលអារម្មណ៍ហើយសួរពីឪពុក ««ចុះពុក?ពុកនៅខឹងនឹងខ្ញុំទេ?»» ម្ដាយគេដកដង្ហើមធំរួចឆ្លើយថា««ពុកកូនស្លាប់ហើយ»» តាំងពីកូនទៅបាត់ជើងគាត់ក៏បាក់ដើរមិនរួច រាល់ថ្ងៃគាត់អង្គុយចាំកូនក្រោមដើមឈើមុខផ្ទះ។ ខ្លួនគាត់កាន់ទេខ្សោយទៅៗ 12ឆ្នាំមកនេះ គាត់មិនដែលដេកស្រួលទេ អង្គុយចាំកូនរហូតដល់ស្លាប់។

លិនធុង សឹងមិនជឿអ្វីដែលបានកើតឡើង ម្ដាយប្រាប់ថាមុនស្លាប់ ឪពុកផ្ដាំតាមម្ដាយគេថា«« ប្រពន្ធសំលាញ់!ខ្ញុំទៅលែងរួចហើយ បើថ្ងៃណាកូនមកវិញ ជួយប្រាប់គេផងថាខ្ញុំសុំទោស ខ្ញុំមិនគួរវាយកូនទេ អោយគេអត់ទោសអោយខ្ញុំផង»»

ស្ដាប់ម៉ែនិយាយចប់ធុងក៏ទំលាក់ខ្លួនអង្គុយចុះស្ងៀមទឹកភ្នែកហូរមិនឈប់««ពុកខ្ញុំទេអ្នកខុស»»

ប្រភព៖ Khmernews.news

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments