Header Ads

រឿងហេតុដ៏ព្រឺឆ្អឹងខ្នង !! នៅក្រោយការបូជាសពរបស់បុគ្គលដែរស្លាប់…(អានបន្ត)

សព មនុស្ស ក្នុង លោក មាន វិធី ធ្វើ ៤ យ៉ាង ៖

១. បូជា ដោយ ព្រះ អគ្គី

២. កប់ ទុក ក្នុង ព្រះធរណី

៣. បណ្ដែត ចោល ក្នុង ស្ទឹង សក្ដិ សិទ្ធ

៤. ចោល ក្នុង ទី ស្មសាន ។

ពិធី ទាំង ៤ បែបនេះ អ្នក កាន់ ព្រះពុទ្ធសាសនា ច្រើន បូជា ដោយ ព្រះ អគ្គី ដោយ ព្រះ បរមគ្រូ ក៏ បូជា ដោយ ព្រះ អគ្គី ដែរ ។ ឯ អ៊ឺរ៉ុប និង អាស៊ី ខ្លះ ដូចជា ចិន ជាដើម ច្រើន កប់ ទុក ក្នុង ព្រះធរណី ដែល គេ ជ្រើស រើសយក ដី ជ័យ ភូមិ ( ហុងស៊ុយ ) សម្រាប់ ផ្ដល់ សុខ ចម្រើន ដល់ កូនចៅ ។ ឯ អ្នក កាន់សាសនា ភាគ ខ្លះ នៅ ឥណ្ឌា សម័យ មុនគេ ច្រើន ដាក់ ក្បូន បណ្ដែត ចោល ក្នុង ស្ទឹង គង្គា ដែល គេ យល់ថា ជា ស្ទឹង សក្ដិ សិទ្ធ មានទឹក ហូរ ចេញ មកពី ព្រះ នាង គង្គា ដែល ស្ថិតនៅលើ ព្រះ កេស ព្រះ ឥសូរ អាច នាំ ព្រលឹង នៃ សត្វ ណា ដែល អណ្ដែត ក្នុង ទឹកស្ទឹង នោះ ឲ្យ ទៅ កើត នៅ ឋានសួគ៌ បាន ។ ឯ មនុស្ស សម័យមុន គេ ច្រើន យក មនុស្ស ទៅ ចោល ក្នុងព្រៃ ស្មសាន លើ កំពូលភ្នំ ឬ ក្នុង ជ្រោះ ភ្នំ ជាដើម ។

បណ្ដា ពិធី ទាំង ៤ នេះ យកតែ ពី ឈាបនកិច្ច មួយ មក និយាយ ត្រង់ លក្ខណៈ សំខាន់ៗ ដែលជា ទំនៀមទម្លាប់ របស់ បុព្វាចារ្យ បានធ្វើ មក ព្រោះ ទំនៀមទម្លាប់ ខ្លះ ប្រែ ក្លាយទៅជា គ្មាន ន័យ អស់ ទៅហើយ ។ គ្រាន់តែ នាំគ្នា ធ្វើៗ ទៅដោយ យល់ថា បើ មិន ធ្វើ សព្វគ្រប់ ឈាបនកិច្ច នោះ មិនបាន រុងរឿង ។

តើ ទំនៀមទម្លាប់ ដែល ក្លាយទៅជា គ្មាន ន័យ នោះ មាន អ្វីខ្លះ ? ពិធី ឈាបនកិច្ច នៅក្នុង កម្ពុជា យើង មុននឹង នាំ សព ទៅ ឈាបនដ្ឋាន ( ទី បូជា ) មាន រៀប ជា ក្បូន ហែរ ក្នុង ក្បួន នោះ មាន ព្រះសង្ឃ អភិធម្ម មាតិកា ១ មាន អ្នក បម្រុង បួសមុខភ្លើង ម្នាក់ ដែល គេ បំពាក់ កម្រង ស្បូវភ្លាំង ឬ ខ្សែលើ ក្បាល សណ្ដោង ភ្ជាប់ មក មឈូស សព ១ អ្នក ប្រាជ លាជ ១ អ្នក កៀស ចិញ្ចៀន ត្បូង ១ ហើយ មាន អាចារ្យ កាន់ ទង់ព្រលឹង ដើរ មុខ និង យោគី ៤ នាក់ លី ចប ពន់ ក្អម ដើរ ក្រោយ ក្រៅពីនេះ មាន ភ្លេង ត្រៃលក្ខណ៍ និង អ្នក ហែរ ហម តិច ច្រើន ទៅតាម សមត្ថភាព គ្រួសារ សព ។ ល ។ ដល់ បូជា ភ្លើង កំពុង ឆេះ ពេញក្រមុំ ទើប បំបួស កុលបុត្រ ម្នាក់ ដែល បម្រុង បួស ហៅ មុខ ភ្លើង ហើយ មាន ទេសនា ក្នុងពេលនោះ ផង ហៅថា ទេសនា មុខ ភ្លើង ដែរ ។

លុះ បូជា រួចហើយ មុននឹង រើស ឆ្អឹង អាចារ្យ ធ្វើ ពិធី ប្រែ រូប សិន ទើប រើស ជា ក្រោយ ។ ដែលថា ក្លាយទៅជា គ្មាន ន័យ នោះ ចំពោះ ជន ភាគច្រើន ដែល ពេញចិត្ត ធ្វើ ពិធី ទាំងឡាយ គឺមាន ប្រាយលាជ ជាដើម នោះ ហើយ មិនដឹងថា នៅក្នុង ពិធី មួយៗ មានន័យ យ៉ាងដូចម្ដេច គេ ធ្វើ ដើម្បី អ្វី ? ការធ្វើ ហើយ មិនដឹង អត្ថន័យ ដូច្នេះ អន់ ជាង អ្នក មិនបាន ធ្វើទៅ ទៀត គឺ ដោយ យល់ ខុស ឃា្ល ត ពី ព្រះពុទ្ធសាសនា ។ ករណីនេះ ជា ភារៈ លើ អាចារ្យ យោ គឺ ( អាចារ្យខ្មោច ) ដែល មិនដឹង ន័យ របស់ ពី ធី មួយ ឲ្យ ប្រាកដ តាម សភាវៈ ពិត ដែល នាំ ឲ្យ កើត ប្រយោជន៍ ។ ក្នុង ពី ធី នេះ មាន លក្ខណៈ សំខាន់ ៥ ខ ដែល មានន័យ យ៉ាងនេះ គឺ ១. សណ្ដោង ស្បូវភ្លាំង ឬ ខ្សែ ពី ក្បាល ម្នាក់ មក ភ្ចា ប់ នឹង មឈូស សព ។

ពិធី នេះ មានន័យ សំខាន់ ណាស់ ជា ន័យ ដុះ ចេញពី ព្រះពុទ្ធសាសនា ។ មនុស្ស ម្នាក់ ដែល ពាក់ កម្រង ស្បូវភ្លាំង នោះ ទុកជា ប្រតិភូ សម្រាប់ មនុស្ស ទាំងអស់ ដែល កើត នៅក្នុង វដ្ដសង្សារ នេះ ។ ឯ កម្រង ស្បូវភ្លាំង ជា កិលេស តណ្ហា ដែល បណ្ដាល ឲ្យ គេ មាន ជាតិ ជរា ព្យាធិ មរណៈ ចង ឆ្វាក់ គ្រប់ ក្បាលមនុស្ស ទាំងអស់ ។ ដែល សណ្ដោង ស្បូវភ្លាំង មក ជាប់ នឹង សព នោះ ជា ឧទាហរណ៍ សក្ដិ សិទ្ធ ឲ្យ មនុស្ស គ្រប់រូប ឃើញនឹងភ្នែក ដឹង ច្បាស់ យើង គេ មុខតែ ស្លាប់ ដូច សព ក្នុង មឈូស នេះ ទាំងអស់គ្នា គ្មាន នរណា អង់អាច ក្លាហាន ចៀស ផុតពី ស្លាប់ បានទេ ព្រោះ មាន ចំណង ស្បូវភ្លាំង គឺ កិលេស តណ្ហា ទាក់ ជាប់ គ្រប់ៗ រូប ។ ល ។ នេះ ជា កិច្ច សំខាន់ មួយ ពិចារណា ឲ្យ កើត ធម្ម សង្វេគ ។

២. ប្រាយលាជ នេះ ក៏ មានន័យ សំខាន់ ដែរ ដែល គេ ចាប់ លាជ ដោយ សំឡី និង វត្ថុ ផ្សេងៗ បាចលាជ រាត់រាយ ព្រោងព្រាត ទៅលើ ពសុធា ជា ភ័ស្ដុតាង ឲ្យ ឃើញច្បាស់ នឹង ភ្នែក ថា សក់ រោម សាច់ ស្បែក ឆ្អឹង របស់ មនុស្ស គ្រប់រូប ដែល កើត ស្លាប់ៗ ក្នុង វាលវដ្ដសង្សា នេះ តែងតែ ចោល រាត់រាយ នៅលើ ផែនដី ដូចជា លាជ ដូច្នេះ ឯង ។ ល ។

នេះ គឺជា ឧបាយ មួយ យ៉ាងសំខាន់ សម្រាប់ ពិចារណា ព្រះ ត្រ័យលក្ខណ៍ ដែរ ។ ៣. កៀស ចិញ្ចៀន ត្បូង ពិធី នេះ កន្លែង ខ្លះ មាន ដាក់ ប្រេង ក្នុង ត្រល់ ឬ ចាន ដាក់ ប្រឆេះ អុជ តំកល់ លើ គំនូរ ស្រូវ ក្នុង កញ្ជើរ ។ នេះ ក៏ ជា ន័យ វិសេស ណាស់ដែរ ជាប ដិ ម វត្ថុ ប្រៀប នឹង រូប របស់ មនុស្ស ទាំងឡាយ ដែល កើត ក្នុង លោកសន្និវាស នេះ គឺ ភ្លើង ដែល ឆេះ ភ្លឹបភ្លែតៗ នោះ ជា ជីវិត រស់នៅ ប្រឆេះ ជា រូប កាយ ប្រេង ជា អាយុសង្ខារ ។ សម្រាប់ ពិចារណា ថា បើ ប្រេង អស់ហើយ ភ្លើង ត្រូវ រលត់ ប្រឆេះ ក៏ ជា របស់ ឥតប្រយោជន៍ មិនអាច ធ្វើ ភ្លើង ឲ្យ ឆេះ បាន ។ ឯ មនុស្ស ទាំងឡាយ ក៏ ដូច្នេះ ដែរ បើ អាយុសង្ខារ អស់ហើយ ត្រូវតែ ស្លាប់ មិនអាច មានជីវិតរ ស់ នៅ បានទេ រូបរាងកាយ ក៏ ជា របស់ ឥតប្រយោជន៍ ប្រើការ មិនកើត ។ ល ។ នេះ ក៏ ជា ឧបាយ ចំណាន មួយ សម្រាប់ ពិចារណា ឲ្យ កើត សេចក្ដី នឿយណាយ ចាក សត្វ នឹង សង្ខារ ។

៤. បូស មុខ ភ្លើង ការ បួស នេះ បើ គិត ទៅតាម វិន័យ មិន ពេញ ជា បុព្វ ជ្ជា ទេ ព្រោះ កន្លែង ខ្លះ ឲ្យ អាចារ្យ បំបួស ធ្វើ ដូច្នេះ មិន សម ហេតុ ផង សោះ ទៅជា ឧបាសក ធ្វើ ឧបជ្ឈាយ៍ បំបួស លោកសង្ឃ បើ ធ្វើ ត្រឹមត្រូវ តាម ទំនៀម ដើម គឺ គេ បំបួស មែនទែន ពេលដែល ហែរ សព ទៅដល់ រៀបចំ ហើយ គេ នាំ អ្នក ដែល បម្រុង បួស នោះ ទៅ វត្ត បំបួស ជា សាមណេរ ត្រឹមត្រូវ អ្នកបួស ទើប អាច កាត់ផ្ដាច់ នូវ ចំណង ស្បូវភ្លាំង គឺ កិលេស តណ្ហា ។ ៥. វិធី ប្រែ រូប ៖ វិធី នេះ តែងតែ ប្រើ ច្រឡូកច្រឡំ និង លទ្ធិ ព្រា ហ្ម ញ្ញ សាសនា ដូចជា ការបូជា រួច រលត់ ភ្លើង ស្រួលបួល ហើយ មាន ព័ទ្ធសីមា អូមអាម កុំ ឲ្យ ខ្មោចលង ។ ពិធី នេះ មានន័យ សំខាន់ ការ រលត់ ភ្លើង ត្រជាក់ ហើយ អាចារ្យ ប្រជុំ ញាតិ សព ទៅ ជួបជុំ នៅ ជើងថ្ក និមន្ដ ព្រះសង្ឃ បង្សុកូល ហើយ អាចារ្យ យក ឈើ ឬ ចប មក គូរវាស កំទេច ធ្យូង ដែល លាយ ដោយ ឆ្អឹង នោះ ធ្វើជា រូប មនុ ស្សមាន ដៃ ជើង ខ្លួន ក្បាល ជាដើម ហើយ សួរថា រូបនេះ ដូច រូប បុគ្គល ដែល ស្លាប់ទៅ ដែរឬទេ ? ប្រជុំ ឆ្លើយថា មិន ដូច ទេ ហើយ លុបចេញ គូរ ទៀត សួរ ទៀតថា អស់ វារៈ បី ដង ទើប អាចារ្យ ពន្យល់ថា នេះ ជាស ច្ចៈ ធម៌ ជា ភាវៈ ពិត រូប កាយ យើង ទាំង គ្នា តែមាន វិញ្ញាណ ចេញ ហើយ តែងតែ ពុករលួយ ទៅ ធាតុ ដី ភ្លើង ខ្យល់ ជា អនត្តា មិនអាច ពូតផ្ដុំ ផ្សុំ គូរវាស ឬ ជប់ ឲ្យ ដូចដើម វិញ បានទេ ដូច្នេះ អ្នក ទាំងឡាយ កុំ សោកស្ដាយ អា លោះ អាល័យ នឹង រូបភាព ឲ្យ សោះ មិនយូរ មិនឆាប់ រូបយើង ទាំងឡាយ ក៏ ក្លាយជា ធាតុ ៤ ដូច្នេះ ។ លុះ ធ្វើ កិច្ច នេះ រួចហើយ ក៏ នាំគ្នា រើស ឆ្អឹង ។

លុះ រើស ឆ្អឹង រូ ច ហើយ ព័ទ្ធសីមា ចង ខ្មោច ទុក ទៀត កុំ ឲ្យ លង គេឯង ។ ដើម្បី ឲ្យ មាន របៀបរៀបរយ ល្អ ហើយ បាន ផល ទៀត នោះ គួរតែ គឺ មុននឹង ចាកចេញ ហែសព អាចារ្យ ត្រូវ ពន្យល់ អ្នក ហែរ សព ទាំងឡាយ ឲ្យ ដឹង ន័យ អំពី ស្បូវភ្លាំង ឬ ខ្សែ អំពី ប្រាយលាជ អំពី កៀរ ចិញ្ចៀន ត្បូង ។ ដល់ បូជា អាចារ្យ ត្រូវ ពន្យល់ អំពី ពិធី បួសមុខភ្លើង ។ ដល់ រើស ឆ្អឹង អាចារ្យ ត្រូវ ពន្យល់ អំពី ពិធី ប្រែ រូប ។ ចំពោះ អ្នក ដែល បានធ្វើ ពិធី ទាំងអស់នេះ បើ មិន បានធ្វើ ទេ គ្រាន់តែ ហែរ ទៅ បូជា មាន និមន្ដ ព្រះសង្ឃ ទៅ បង្សុកូល ។

កាល ជំនាន់ មុន មនុស្ស មិនសូវ ចេះដឹង ច្បាប់ ព្រះពុទ្ធសាសនា ច្រើន គ្នា ទេ មាន អ្នកចេះដឹង ស្ដួចស្ដើង ណាស់ ទើប អ្នកចេះដឹង នោះ ខំ រក ឧបាយ ពន្យល់ មនុស្ស ទាំងឡាយ ឲ្យ យល់ ពី ធម៌អាថ៌ ខ្លះៗ ក្នុង ឳ កាស បុណ្យ ជួបជុំគ្នា ម្ដងៗ ។ បើ មាន ឳ កាស គួរតែ ធ្វើ ដើម្បី រក្សា ប្រពៃណី នេះ ឲ្យ បាន គង់វង្ស ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments