Header Ads

ជួយស៊ែរបន្តផង!! ក្មេងស្រីដែលរបួសធ្ងន់បានស្លាប់ហើយ ដោយសារផ្ទាំងថ្ម ( ហោជាង ) ធ្លាក់សង្កត់ចំ

ភ្នំពេញ ៖ ក្មេងស្រី ដែលរងរបួសធ្ងន់ ដោយសារផ្ទាំងថ្ម ( ហោ ជាង ) ធ្លាក់សង្កត់ចំនោះ រហូតមកទល់ម៉ោង៧ យប់ គឺបាន បាត់ បង់ជីវិតហើយ បន្ទាប់ពីការសង្រ្គោះ របស់ក្រុមគ្រូពេទ្យ អស់ពីលទ្ធភាព ពោល ការសង្គ្រោះ រយៈពេលប្រហែលជា២ម៉ោង ។

ដូចនេះ ឧបទ្ទវហេតុ ធ្លាក់ផ្ទាំងថ្ម ( ហោជាង ) កម្ពស់ជិត ១០ម៉ែត្រ ចំក្មេងស្រី២នាក់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នោះ ឥឡូវ ស្លាប់ទាំង២នាក់ហើយ ។

សូមជំរាបថា ក្មេងស្រីអាយុ ប្រហាក់ប្រហែលគ្នា ១៤ឆ្នាំ ចំនួន ២នាក់ ត្រូវបានស្លាប់ កប់ក្នុងថ្មម្នាក់ និងម្នាក់ទៀត បែក លលាដ៏ក្បាល របួសធ្ងន់ យកទៅសង្រ្គោះ នៅវេលាម៉ោងប្រហែល ៤ និង៣០ នាទីរសៀល ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ផ្ទះល្វែង ផ្លូវបេតុង ភូមិ ចំការឪឡឹក សង្កាត់ កាកាប២ ខណ្ឌពោធិសែនជ័យ ។

ក្មេងស្រី ដែលស្លាប់ភ្លាមៗ មានឈ្មោះ កែវ វណ្ណាដានេ ភេទ ស្រី អាយុ ១៤ឆ្នាំ និង ក្មេងស្រីដែល របួសធ្ងន់ ( បច្ចុប្បន្នស្លាប់ ) ឈ្មោះ កូវ ម៉េងលាង ហៅ ស្រ៊ន ភេទ ស្រី អាយុ១៤ឆ្នាំ ។ អ្នក ទាំង២ មានលំនៅដ្ឋាន ក្បែរកន្លែងកើតហេតុ ។

សាក្សីឱ្យដឹងថា ស្របពេលមេឃភ្លៀងខ្លាំង ក្មេងស្រីទាំង២ រួមជាមួយ ក្មេងៗដទៃទៀត បានងូតទឹកភ្លៀង ប្រឡែងលេង រត់ទៅរត់មក នៅក្នុងភូមិរបស់ខ្លួន ។

លុះដល់ ពេលភ្លៀងរាំង ក្មេងស្រីទាំង២ បានមកឈរមុខផ្ទះ កន្លែងកើតហេតុ ឈរមើលចាស់ៗ ចាប់ត្រី ចាប់ក្តាម ព្រោះទឹកលិចផ្លូវ ។ ស្របពេល កំពុងឈរមើល ក៏ស្រាប់តែផ្ទាំងថ្ម ( ហោជាង ) ធ្លាក់ចំក្មេងស្រី ទាំង២ បណ្តាលឱ្យស្លាប់ ម្នាក់ ភ្លាមៗ និង ក្មេងស្រី ម្នាក់ទៀត ស្លាប់ក្រោយការ សង្រ្គោះជិត២ម៉ោង ។

ផ្ទះល្វែង ដែលធ្លាក់ ផ្ទាំងថ្មនេះ គឺសាងសង់ឡើង នៅលើដីឡូតិ៍ កម្ពស់២ជាន់កន្លះ ប៉ុន្តែផ្ទះនេះ ពុំមានម្ចាស់ ស្នាក់នៅទេ គឺសាង សង់ឡើង សម្រាប់ជួល អស់រយៈ ពេលជាង១ឆ្នាំ តែគ្មាន អ្នកជួលស្នាក់នៅទេ ៕

ប្រភព៖​ k-hotnews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments