Header Ads

អីក៏សាហាវម្ល៉េះ!! ក្មេងស្រីសិស្សសាលាអាយុ១៤ឆ្នាំម្នាក់ ត្រូវបុរសជាង៤០នាក់ចាប់រំលោភ..

បើ​តាម​ប្រភព​ពី​កាសែត​ដឹ​ណេ​សិនបាន​ចុះ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៧ កញ្ញា ២០១៧ នេះ​អោយ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយ បាន​បង្ហាញ​ពី​មន្ទិល​សង្ស័យ​ថា មាន​អ្នក​ភូមិ​មួយ​ភាគ​ប្រាំ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ផ្លូវភេទរំលោភ​ក្មេង​ស្រី​ម្នាក់ ។

​សារព័ត៌មានរបស់​ថៃ ផ្សាយថា ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​១១​នាក់ នៅ​ក្នុង​ករណី​ចាប់រំលោភ​ជា​ក្រុម ទៅ​លើ​ក្មេង​ស្រី​សិស្សសាលា អាយុ​១៤​ឆ្នាំ និង​កំពុងធ្វើការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បន្ថែម​ទៀត​ទៅ​លើ​អ្នក​ភូមិ​បាន​កោះ​រ៉ែត ។

ជន​រង​គ្រោះ​រហូត​មក​ដល់​ពេល​នេះ​មាន​អាយុ ១៥​ឆ្នាំ បាន​និយាយ​ថា បុរស​ជាង ៤០​នាក់ បាន​ចាប់រំលោភ​នាង​កាលពី​ឆ្នាំ​មុន គួរ​ដ៏​រន្ធត់ ដែល​បាន​កើតឡើង​នៅ​ក្នុងភូមិ​ស្ងាត់​មួយ​មានឈ្មោះ​ថា បាន​កោះ​រ៉ែត ឃុំ​បឹង​រ៉ា​ដា ក្នុងស្រុក​តាក​តា​ថា​ង នៃ​ខេត្ត​ភា​រាំង ប្រទេស​ថៃ ។

លោក យុ​ទ​ថា​ណា​កន ជួន​ចិន​គីត ដែល​ជា​ប្រធាន​ភូមិ នៅ​តំបន់​ឡ​យុង និយាយ​ថា អ្នកស្រុក​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​ជាមួយ​ប៉ូលិស ។ ស្រប​ពេល​មាន​សេចក្តីរាយការណ៍​ថា ការ​មិន​ពេញចិត្ត​របស់​ប្រជាជន​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ករណី​នេះ ដែល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ភូមិ​របស់​ពួក​គេ ។

ភូមិ​បាន​កោះ​រ៉ែត មាន​ប្រជាជន​រស់នៅ​ប្រហែល​១៨០​នាក់ ប៉ុ​ណ្នោះ ដោយ​ប្រជាជន​ខ្លះ បង្ហាញ​ពី​ការ​សោកស្តាយ និង​ការ​សង្ស័យ​អំពី​ការ​អះអាង​ថា បុរស​ជាង​៤០​នាក់​បាន​រំលោភ​បំពាន​ផ្លូវភេទ ដែល​នេះ​មាន​ន័យ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ភាគ​ប្រាំ ដែរ​បាន​ចូលរួម​ក្នុង​ការ​រំលោភ​ក្មេង​ស្រី​ម្នាក់​ក្នុងភូមិ​នេះ ។

លោក យុ​ទ​ថា​ណា​កន ជួន​ចិន​គីត និយាយ​បន្ត​ថា គិត​ទៅ​ដល់​ក្មេង​ៗ​រស់នៅ​ក្នុងភូមិ ពួក​គេ​មាន​អារម្មណ៍​តានតឹង ព្រោះ​ពាក្យបណ្តឹង​បែប​នេះ មាន​ន័យ​ថា ឪពុក​របស់​ពួក​គេ ក៏​អាច​ជា​ជនសង្ស័យ​ដែរ ។ ប្រជាជន​នៅ​ទី​នេះ ជា​ទូទៅ​គឺ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​ណាស់ វា​ពិតជា​លំបាក​សម្រាប់​ពួក​គេ ក្នុង​ការ​ជឿ​ថា បទឧក្រិដ្ឋ​ទ្រង់ទ្រាយ​ធំ​បែប​នេះ អាច​កើតឡើង​នៅ​ក្នុងភូមិ​របស់​ពួក​គេ​” ។

លោក​មេ​ភូមិ បាន​បន្ថែម​ថា មនុស្ស​ដែល​រស់នៅ​កន្លែង​ផ្សេង​ឥឡូវនេះ មើល​មក​ភូមិ​បាន​កោះ​រ៉ែត ក្នុង​ផ្លូវ​អវិជ្ជមាន ៕

ប្រភព៖ chantrea

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments