Header Ads

ហួសចិត្តណាស់!! ស្រលាញ់គ្នាជិត៩ឆ្នាំ ជិតដល់ថ្ងៃរៀបការ បែកធ្លាយខាងប្រុស ស្រាប់តែកើតរឿងមិនគួរកើតឡើង...

ប្រទេសថៃ៖ បុរសម្នាក់បានមានស្នេហាជាមួយនារីម្នាក់ អស់រយះពេល៩ឆ្នាំ ដោយឆ្លងកាត់អនុស្សាវរីយស្នេហារាប់មិនអស់ ធ្វើអោយខាងស្រីស្រឡាញ់ខាងប្រុសស្ទើរលេបតែម្តង ប៉ុន្តែស្រាប់តែជិតដល់ថ្ងៃរៀបការ ស្រាប់តែខាងប្រុស ត្រូវបែកធ្លាយរឿងខ្លួនស្រឡាញ់ប្រុសដូចគ្នា បន្ទាប់ពីភាគីខាងគូរស្នេហ៏ប្រុសដូចគ្នានោះ ជាអ្នកទម្លាយការពិត ព្រោះខឹងទៅរៀបការជាមនុស្សស្រី។

បន្ទាប់ពីដឹងការពិតធ្វើអោយខាងស្រីខឹងសម្បាយ៉ាងខ្លាំង មិនគួរណាមនុស្សប្រុសដែលខ្លួនខំស្រឡាញ់អស់រយះពេលជាយូរលាក់បាំងនឹងនាង ទៅស្រឡាញ់ប្រុសដូចគ្នាចឹងសោះ ដោយសារតែកំហឹងស្រឡាញ់ គួបផ្សំនឹងភាពស្អប់ខ្ពើមមនុស្សដែលស្រឡាញ់ខុសធម្មជាតិបានធ្វើអោយខាងស្រីបាញ់ខាងប្រុស ស្លាបនៅនឹងកន្លែងតែម្តង ។

ហេតុការរន្ធត់មួយបានកើតឡើង នៅក្នុងប្រទេសថៃ ដែលបណ្ដាលអោយមនុស្សម្នាក់បានស្លាប់ភ្លាមៗ។បុរសម្នាក់ឈ្មោះ ក័តសណៈ កែវមន្ថា អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ ត្រូវបាននារីជាសង្សារដែលស្រលាញ់គ្នា ៩ឆ្នាំមកហើយ បាញ់សំលាប់នៅមុខផ្ទះរបស់ជនរងគ្រោះតែម្ដង ព្រោះនាងចាប់បានថា សង្សាររបស់នាងគឺជាខ្ទើយដែលស្រលាញ់ប្រុសគ្នាឯង។ប្រភពព័តមានបានអោយដឹងថា ជនរងគ្រោះ និងនារីបង្ករហេតុ ក្រោយពីស្រលាញ់គ្នា ៩ឆ្នាំកំពុងតែមានគំរោងថានឹងរៀបការនៅដើមខែ ៩ នេះ តែស្រាប់តែមានអ្នកផ្ញើរសារមកតាម Line ព្រមជាមួយនឹងរូបភាពប្រុសជាសង្សារដែលកំពុងតែថើបគ្នា ជាមួយនឹងមិត្តស្និតស្នាលរបស់គេនៅក្នុងផ្ទះ ។
ដោយសារតែចង់ដឹងអោយជាក់ច្បាស់ នាងបានមកផ្ទះរបស់សង្សារ ហើយសំរុកចូលក្នុងផ្ទះដោយខឹងយ៉ាងខ្លាំង ពេលដែលនាងបានឃើញសង្សារកំពុងតែមានអីៗជាមួយ នឹងមិត្តប្រុសដែលស្និតស្នាលទ្រាំមិនបាន ក៏ទាញកាំភ្លើងបាញ់សង្សាររបស់ខ្លួនស្លាប់នៅនឹងកន្លែង ។នារីបង្ករមានឈ្មោះថា ប្រៈផាវឌី ម៉ានស៊ីហ្វា ក្រោយពីបង្ករហេតុមិនបានរត់គេចខ្លួនទេ អង្គុយចាំប្រគល់ខ្លួនជូនប៉ូលីស រួមទាំងសុំទោសឪពុកម្ដាយសាច់ញាតិបងប្អូន ដែលនាងបានធ្វើទៅដោយខ្វះការពិចារណា។

ប្រភព៖ khmernews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments