Header Ads

អស្ចារ្យណាស់!! បោះបង់​ការងារ​ ដែល​ម​នុស្ស​ជាច្រើន​ប្រាថ្នា ដើម្បី​នៅផ្ទះ​សួន​ដីឥដ្ឋ លទ្ធផល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​សរសើរ​មិន​ដាច់​ពី​មាត់​...

ក្នុងពេល​មនុស្ស​ជាច្រើន​ចង់​មាន​ការងារ​ស្ថិរភាព និង​ជីវភាព​សុខ​ស្រួល នោះ​ស្ត្រី​រូបនេះ​បែរជា​បោះបង់​វា ដើម្បី​នៅផ្ទះ​សួន​ដីឥដ្ឋ​, ក៏ប៉ុន្តែ ដល់ពេល​ឃើញ​សមិទ្ធផល​របស់​នាង នោះ​នរណា​ក៏​ស្ងើចសរសើរ​យ៉ាងខ្លាំង ។​ ​ជា​បុគ្គលិក​ការិយាល័យ​ម្នាក់ និង​មានគ្រួសារ​តូច​មួយ​, Caralyn Edward នឹង​ដូចជា​ស្ត្រី​ដទៃ​ផ្សេងទៀត នៅ​តំបន់​អា​ត្ល​ង់​តា ប្រសិន​ពុំមាន​របត់​ពិសេស​ក្នុង​ជីវិត​នាង ។​

Caralyn មាន​ទំនុកចិត្ត​ជាមួយ​រូបគំនូ​រ​តាំងពី​នៅ​តូច ។ ប៉ុន្តែ ពេល​ធំ​ឡើង ដោយសារ​គិតគូរ​ពី​ជីវភាព នាង​បង្ខំចិត្ត​ត្រូវធ្វើ​ការងារ​ផ្សេង​ខុសពី​ចំណូលចិត្ត​របស់ខ្លួន ។ រហូតដល់ ១០ ឆ្នាំ មុននេះ ទើប​នាង​បានសម្រេច​ក្តី​ប្រាថ្នា​របស់ខ្លួន ដោយមាន​ជំនួយ​ពី​បងស្រី ។ នៅពេលនោះ Caralyn មានតែ​វេ​ប​សាយ​តូច​មួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​សិ​ល្បះ​របស់ខ្លួន ។ ដល់​ឆ្នាំ ២០០៨ Caralyn សម្រេច​ពង្រីក​ជំនួញ ។ នាង​លា​លប់​ពី​ការងារ​ការិយាល័យ ដើម្បី​ប្រមូលផ្តុំ​ពេលវេលា​ទាំងអស់​សម្រាប់​ស្នាដៃ​របស់​នាង ។ ហើយ​នៅពេលនោះ Caralyn បាន​បង្កើត​ស្នាដៃ «​ចម្លាក់​ទេពអប្សរ​» ដំបូង​របស់ខ្លួន ។​

ក្រោយ​ច្រើន​ឆ្នាំ​ប្រឹងប្រែង​, ចុងក្រោយ Caralyn បាន​ចូលរួម​ក្នុង​កម្មវិធី​សិ​ល្បះ​នាគ​តូច និង​ទទួលបាន​រង្វាន់ ៦ សម្រាប់​ផ្នែក​ផ្សេងៗ​គ្នា ។​​ការធ្វើ​ជំនួញ​កាន់តែ​រីកចម្រើន ។ ក្នុង​១​ឆ្នាំៗ Caralyn បង្កើត​ស្នាដៃ​សិ​ល្បះ​ពិសេសៗ​ដ៏​ច្រើន​រាប់មិនអស់ ។ ខាងក្រោម​នេះ ជា​ស្នាដៃ​ដ៏​អស្ចារ្យ​របស់ Caralyn ៕​

ប្រភព :ksn-news

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments