Header Ads

ជួយស៊ែរបន្ត!! ពលករខ្មែរ ត្រូវកម្លាំងទឹកបឺតចូលទៅក្នុងទុយោ ស្លាប់យ៉ាងវេទនាបំផុត...

ភ្នំពេញៈ ជនរងគ្រោះម្នាក់ ដែលជាពលករខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសថៃ បានស្លាប់យ៉ាងវេទនាជាទីបំផុត បន្សល់នូវភរិយា និងកូនប្រុសម្នាក់ អង្គុយទ្រហោយំក្នុងភាពសោកសង្រេង ដោយសារឃើញសពរបស់ស្វាមី ត្រូវស្លាប់នៅក្នុងទុយោទឹកខ្នាត៥តឹក ខណៈរូបគេចុះទៅបិទទឹក ហើយត្រូវកម្លាំងទឹកបឺតទាញចូលតែម្ដង។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទី ព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបរិវេណកសិដ្ឋានចិញ្ចឹមជ្រូក និងត្រីមួយកន្លែង យីហោ «លឹម ផៃប៊ូន ហ្វាម» ស្ថិតក្នុងភូមិ៦ ឃុំបាងបរិបូរណ៍ ស្រុកមឿង ខេត្តប្រាជីនបុរី ប្រទេសថៃ។

ជនរងគ្រោះមានឈ្មោះ ធៀង យិន ភេទប្រុស អាយុ២៧ឆ្នាំ ជាពលករខ្មែរ មានប្រពន្ធឈ្មោះ អូន ម៉ៅ និងកូនប្រុសម្នាក់ ដោយនៅធ្វើការជុំគ្នាក្នុងកសិដ្ឋានខាងលើ។

នៅមុនពេលកើត ហេតុជនរងគ្រោះបាននាំកម្មករម្នាក់ទៀត ចុះទៅក្នុងទឹកអាងបំណងយកគម្របដែកទៅបិទក្បាលទុយោទឹក (PVC) មានទំហំ៥តឹក ដែលគេកំពុងបើកបង្ហូរចេញពីអាងមួយទៅអាងមួយទៀត ដើម្បីដាក់កូនត្រី។ នៅពេលនោះ ជនរងគ្រោះបានចុះទៅតែម្នាក់ឯង ហើយក៏ស្រាប់តែកម្លាំងទឹក ដែលកំពុងហូរចូលតាមទុយោបានបឺតស្រូបយកជនរងគ្រោះចូលទៅក្នុងទុយោតែម្តង ដោយបានស្រែកហៅឲ្យគេជួយដែរ ប៉ុន្តែអ្នកដែលមកជាមួយមិនចេះហែលទឹក ក៏បានរត់ទៅហៅកម្មករដទៃទៀត។ អ្វីៗត្រូវហួសអស់ទៅហើយ ដោយសារតែជនរងគ្រោះត្រូវចូលទៅក្នុងទុយោបាត់ឈឹងតែម្តង។

នៅពេលនោះដែរ ទាំងម្ចាស់កសិដ្ឋាន ក៏ដូចជាក្រុមតម្រួតបានចុះទៅត្រួតពិនិត្យ ព្រមទាំងបានយកគ្រឿងចក្រទៅកាយទម្លាយផ្ទៃដី ដើម្បីទាញយកទុយោខ្នាតធំនោះឡើងមកលើដី ដោយប្រើពេលវេលានៃការកាយប្រមាណ២ម៉ោង ទើបយកទុយោនោះបាន និងឃើញសពនៅជាប់នឹងចុងទុយោ ដែលមានលក្ខណៈចូលជើងឆ្វេងទៅមុន រួចទើបបានទឹកចាប់ផ្តើមបឺតយកខ្លួនទៅតាមក្រោយ ព្រោះជើងខាងស្តាំ ត្រូវបត់ឡើងទៅជាប់នឹងក្បាល។

បច្ចុប្បន្នសមត្ថកិច្ចបាននាំម្ចាស់កសិដ្ឋាន និងសាក្សី ដែលទៅជាមួយយកទៅសាកសួរអំពីដំណើររឿង និងដើម្បីរៀបចំធ្វើការទាក់ទងទៅកាន់ស្ថានទូតក្នុងការបញ្ជូនសាកសពមកកាន់ស្រុកកំណើតវិញ ជាមួយនឹងភរិយា ព្រមទាំងកូនប្រុសម្នាក់ផងដែរ៕

ប្រភព៖ trollread

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments