Header Ads

អស្ចារ្យម៉្លេះ!! សង្ស័យកូនស្រីលោកធំ បើកឡានបិតកញ្ចក់ខ្មៅ ពេលប៉ូលិសឃាត់ ចុះមកជេប៉ូលិស និងអួតអាងរឿងខ្នងធំ

រថយន្តព្រុសមួយគ្រឿង បិទកញ្ចក់ស្កុតខ្មៅជុំវិញខុសប្រក្រតី ធ្វើចរាចរលើដងផ្លូវសហព័ន្ធរុស្សី ត្រូវនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ឃាត់ដើម្បីធ្វើការអប់រំ និងជម្រុញឲ្យម្ចាស់យានយន្តបកចេញវិញ តែបែរជាចេញមកវិញនូវអ្នកបើកបរ ស្រីក្មេងស្រស់ស្អាតម្នាក់ តែហាក់បីដូច​ជាអន់សម្តី ចុះមកដៀលប៉ូលីស សុទ្ធតែប៉ូលីសបែកថ្នាំ ឃាត់ឡានមិនចេះមើលទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចភ្លើងស្តុប កែងផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តដែលត្រូវប៉ូលិសឃាត់ ម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6268 បើកបរដោយនារីវ័យក្មេងម្នាក់ មុខមាត់ស្រស់សោភា តែសម្តីហាក់បីដូចជាអន់បន្តិច រថយន្តរបស់នារីខាងលើ​ បានបិទកញ្ចក់ស្កុតខ្មៅ មិនដឹងថាជាកូនស្រីអស់លោកណាទេ ទើបសម្តីចេញមក អួតអាងតែរឿងខ្សែ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីនគរបាលឃាត់ រថយន្តកញ្ចក់បិទខ្មៅ ដើម្បីធ្វើការអប់រំ និងជម្រុញឲ្យម្ចាស់បកចេញ ជាយុទ្ធសាស្រ្ត របស់អភិបាលក្រុង ស្នងការក្រុង គោលបំណងទិសដៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គម តែផ្ទុយទៅវិញ បែជា ម្ចាស់រថយន្តព្រុសខាងលើ ដែលជានារីម្នាក់ ចុះមករករឿង ចោទសម្តីធ្ងន់ៗទៅលើប៉ូលីសខណ្ឌពោធិសែនជ័យ ថាបែកថ្នាំទៅវិញ ថាឃាត់ឡានអត់ចេះមើល ឪពុករបស់នាងជាអ្នកឲ្យបិទកញ្ចក់បែបនេះ ធ្វើឲ្យប៉ូលីសពិបាកក្នុងការអនុវត្តន៍ច្បាប់ មួយអាងខ្សែពីរអាងខ្នង ។

ហេតុការណ៍ខាងលើ ដោយសារប៉ូលីសអនុវត្តន៍ច្បាប់ គ្រាន់តែធ្វើការអប់រំ ម្ចាស់យានយន្តពាក់ព័ន្ធទៅនឹងកែច្នែយានយន្ត ខុសគោលការណ៍ បច្ចេកទេស បែរជានារីវ័យក្មេង ម្ចាស់រថយន្តខាងលើ ឡាំប៉ា រករឿងសមត្ថកិច្ច អ្នកសារពត៌មានឃើញ ចុះទៅថតរូបភាព ថាស្តី ហាមទាំងអ្នកសាពត៌មានទៀត ។

តាមមតិមហាជនបានលើកឡើងថា ប្រហែលជាកូនស្រីលោកធំហើយ បានក្អេងក្អាងបែបនេះ ចាត់ទុកប៉ូលីសឈរជើង អនុវត្តន៍ច្បាប់ចរាចរណ៍ តាមផ្លូវដូចសម្រាម មិនស្មើនឹងរូបគេ ទូរស័ព្ទ សុំអន្តរាគមន៍ខ្វាត់ខ្វែង តែមិនដឹងថា ថ្នាក់កម្រឹតណានោះទេ ដែលចេញមុខអន្តរាគមន៍ រឿងឡានបិទ​កញ្ចក់ខ្មៅមួយនេះ ។

តាមមន្រ្តីនគរបាល ប្រចាំគោលដៅខាងលើ បានឲ្យដឹងថា គាត់អនុវត្តន៍ទៅតាមច្បាប់ តាមបញ្ជារបស់មេកើយទេ ហើយគោលការណ៍នេះ លោកអភិបាលក្រុង ស្នងការ ជាយុទ្ធសាស្រ្តផែនការ ហាមឃាត់ ដើម្បីអប់រំពន្យល់ណែនាំ ដល់ម្ចាស់យានយន្ត មិនបានដល់ថ្នាក់ពិន័យ​ផ្លូវច្បាប់ឡើយ ហើយចំពោះរថយន្តរបស់នារីខាងលើ ក្រោយពីទទួលបញ្ជាពីថ្នាក់លើ អនុញាតិឲ្យបន្តដំណើរទៀត នេះជារឿងថ្នាក់លើ គាត់ជាមន្រ្តី មិនហ៊ានតវ៉ាជាមួយបញ្ជាឡើយ ។

រថយន្តនារីខាងលើ ក្រោយពីមានអន្តរាគមន៍ ពីថ្នាក់លើ មិនប៉ូលីសមិនបានប្រាប់ថា ថ្នាក់ណាដែរ តែបើពលរដ្ឋឃើញហេតុការណ៍ ថា សង្ស័យឪគាត់មេប៉ូលីសធំហើយ បានកូនប៉ូលីសមិនហ៊ាន បានត្រឹមរងចាំតែទទួលខុស ហើយអនុញាតិឲ្យរថយន្តខាងលើ បើកចាកចេញទៅបាត់ ៕

ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments