Header Ads

ហាហា...ធ្វើជាលង់ទឹកដើម្បីពិសោធន៏ សត្វឆ្កែពីរក្បាលរបស់ខ្លួន មានអីជួបរឿងហួសការរំពឹងទុក (មានវីដេអូ)

ពេលបានអានអត្ថបទនេះហើយទើបដឹងថាសត្វសុនខក៏វាជាចេះស្រឡាញ់ម្ចាស់ និងជួយសង្គ្រោះអ្នមានគុណរបស់វាដែរ។សត្វឆ្កែពីរក្បាលនេះបានខាំទាញម្ចាស់របស់វាចេញពីទឹកទន្លេរក្រោយពេលដែលបុរសជាម្ចាស់បានធ្វើពុតជាលង់។ ការចាប់ផ្តើមនៃរឿងដ៏គួរអោយរំភើបនេះគឺសត្វឆ្កែពណ៌ប្រផេះដែលមានឈ្មោះថា Jaguar បានអូសម្ចាស់វាឡើងមកលើក្បូនដោយខាំទាញអាវពោងរបស់គាត់ដោយធ្មេញរបស់វា។

នៅឈុតបន្ទាប់ដៃគូរបស់ Jaguarមានឈ្មោះថា Apo ដែលមានពណ៌ត្នោតបានសហការណ៏គ្នាដើម្បីនាំយកម្ចាស់វាទៅរកសុវត្ថិភាពម្តងទៀត។

Jaguar រង់ចាំនៅលើកំពង់ឈើបានទាញ Aea ដោយអាវពោងម្តងទៀតខណៈពេលដែល Apoបាន លោតចូលទៅក្នុងទឹកដែលរុញម្ចាស់របស់វាទៅលើក្បួនឬស្សី។

វីដេអូនេះត្រូវបានថតដោយមិត្តស្រីរបស់លោក Aea ដែលនាងមានឈ្មោះ Sakunrat Sayma ដែលរស់នៅខេត្ត Nonthaburi ប្រទេសថៃ។

នាង Sayma បាននិយាយថា «យើងមានឆ្កែឆ្លាតវៃពីរក្បាលដែលអាចរៀនមុខវិជ្ជាមួយចំនួនបានយ៉ាងឆាប់រហ័សប៉ុន្តែយើងមិនដែលរំពឹងថាពួកគេនឹងធ្វើដូចនេះទេនៅពេលដែល Aea កំពុងធ្វើពុតជាលង់ទឹកខ្ញុំពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលបានឃើញរឿងហេតុកើតឡើងស្តែងៗមិនគួរអោយជឿបែបនេះ»។

នាងបន្តថា «យើងពិតជាមានសំណាងណាស់ដែលមានឆ្កែឆ្លាតវៃពីរចូលចិត្តរៀនអ្វីថ្មីហើយមានមនុស្សជាច្រើនៗបញ្ចេញមតិយោបល់វិជ្ជមាននៅលើបណ្តាញសង្គម Facebook» ។

ទសន្សនាវីឌីអូនៅទីនេះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments