Header Ads

ស្លាប់ទៀតហើយ!! សិស្សនៅស្រុកអង្គស្នួលម្នាក់ចងកសម្លាប់ខ្លួនដោយសាប្រឡងបាក់ឌុបធ្លាក់

ប្រភពនៅខេត្តកណ្ដាល៖ ទន្ទឹមនេះការសប្បាយរីករាយរបស់ សិស្សានុសិស្សដែលប្រឡងជាប់បាក់ឌុប ជាច្រើននាក់សម្រាប់ឆ្នាំនេះ យុវតីម្នាក់ ដែលបរាជ័យក្នុងការប្រឡងនេះ បានគិតខ្លីដោយបញ្ចប់ជីវិតរបស់ខ្លួន ដោយចងកដោយខ្លួនឯង។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិត្រពាំងទួល ឃុំសំរងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទំព័រដើម » ព័ត៌មាន » សិស្សនៅស្រុកអង្គស្នួលម្នាក់ចងកសម្លាប់ខ្លួនដោយសាប្រឡងបាក់ឌុបធ្លាក់ សិស្សនៅស្រុកអង្គស្នួលម្នាក់ចងកសម្លាប់ខ្លួនដោយសាប្រឡងបាក់ឌុបធ្លាក់ 15 នាក់បានមើលអត្ថបទនេះ 9:29 PM បញ្ចេញមតិ ព័ត៌មាន ប្រភពនៅខេត្តកណ្ដាល៖ ទន្ទឹមនេះការសប្បាយរីករាយរបស់ សិស្សានុសិស្សដែលប្រឡងជាប់បាក់ឌុប ជាច្រើននាក់សម្រាប់ឆ្នាំនេះ យុវតីម្នាក់ ដែលបរាជ័យក្នុងការប្រឡងនេះ បានគិតខ្លីដោយបញ្ចប់ជីវិតរបស់ខ្លួន ដោយចងកដោយខ្លួនឯង។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិត្រពាំងទួល ឃុំសំរងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា យុវតីគិគខ្លីឈ្មោះ អោក សុភាព អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ និងមានឱពុក‌ឈ្មោះ សយ អោក‌ អាយុ៥២ឆ្នាំ មុខរបរ‌ជាងកង់ ម្ដាយ‌ឈ្មោះ‌ ឈុំ ឡឺង អាយុ៤៥ឆ្នាំ‌ មុខរបរ‌‌‌ កសិករ‌។ បើតាមការបំភ្លឺពីម្ដាយយុវតីបានឲ្យដឹងថា គាត់បានទៅវត្តនៅខេត្តតាកែវ ដាក់បិណ្ឌ ក្រោយពេលត្រឡប់ មកពីខេត្តតាកែវវិញដល់ផ្ទះ នៅម៉ោងប្រហែល០៤៖១០នាទី ក៏បានសួរកូនថា ប្អូនជីដូនមួយរបស់ឯងប្រឡងជាប់ហើយ តើកូនឯងជាប់ដែរឬអត់? ជនរងគ្រោះ បានឆ្លើយថា មិនដឹងទេម៉ែ ហើយជនរងគ្រោះ ក៏បានហុចការបូបដាក់លុយឲ្យទៅម្តាយ រួចឡើងលើផ្ទះ បន្ទាប់មកបងស្រីនារីរងគ្រោះ បានប្រាប់ម្ដាយថាប្រឡងធ្លាក់ហើយ តែម៉ែកុំបន្ទោសវាអី បានមួយសន្ទុះក្រោយមកដោយ មានការសង្ស័យទើបឪពុកម្ដាយបងស្រី ដើររកជនរងគ្រោះ ក៏ឃើញជនរងគ្រោះចងក និងខ្សែលីឡុងជាប់នឹងជម្រឹង បង្អួចស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានពិនិត្យសាកសពរួចរាល់ ដោយជនរងគ្រោះពិតជាបានចងកដោយខ្លួនឯងពិតមែន រួចប្រគល់សពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ khmerload

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments