Header Ads

ហួសចិត្តណាស់!! ប៉ះបន្ទប់ស៊យ លទ្ធផលប្រឡង ២បន្ទប់ ធ្លាក់ទាំងអស់ រកមួយគ្មាន...

ភ្នំពេញ ៖ ការប្រកាសលទ្ធផលសិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតយភូមិ នារសៀលថ្ងៃទី១០ ខែកញ្ញ ឆ្នាំ២០១៧នេះ ឃើញថានៅមណ្ឌល វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន ឃើញថា មាន ២បន្ទប់ ឈ្មោះសិស្សក្នុងលទ្ធផល ត្រូវបានឆូតទៅដោយទឹកប៊ិចក្រហមទាំងអស់ មិនដឹងថា បន្ទប់ស៊យ ឬសិក្សារៀនខ្សោយទើបបានលទ្ធផលបែបនេះ ។

ទោះជា ក្រសួងអប់រំ មានប្រកាស ចេញពត៌មានជុំវិញលទ្ធផលប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ លទ្ធផលទូទាំងប្រទេសនោះសិស្សប្រឡងជាប់ មានចំនួន ៦៣ ៦៦៨ នាក់ សបញ្ជាក់ថា សិស្សភាគច្រើនខិតខំប្រឹងប្រែងរៀនសូត្រ ទើបបានមកវិញ នូវលទ្ធផលមួយ នៃការប្រឹងប្រែង ក៏ប៉ន្តែ បើក្រឡេកមកមើល មណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ឃើញសិស្ស ចំនួន២បន្ទប់ បន្ទប់លេខ២០ និងលេខ២២ ឈ្មោះសិស្សក្នុងលទ្ធផល ត្រូវបានឆូតដោយទឹកប៊ិចពណ៌ក្រហម បានសេចក្តីថា សិស្ស២បន្ទប់នឹង ធ្លាក់ទាំងអស់ អត់មានជាប់ម្នាក់ឡើយ គួរឲ្យចាប់អារម្មណ៍ ៕ សហការី KBN

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments